មន្រ្តីជំនាញអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាកឈាម ដើម្បីឆ្លើយតបការផ្គត់ផ្គង់ដល់មន្ទីរពេទ្យ

2024/02/26 07:47:11 pm        137

ភ្នំពេញ ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ដែលបរិច្ចាកឈាមជាលក្ខណៈ គ្រួសារ ឬដោយស្ម័គ្រចិត្ត សូមចូលរួមសកម្មភាពផ្តល់ឈាមឲ្យបានជាបន្តបន្ទាប់ ដើម្បីរក្សាផ្គត់ផ្គង់ឈាមឲ្យមានស្ថិរភាព ជួយសង្គ្រោះ ដល់ជនដែលងាយរងគ្រោះ។

លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លើកឡើងនៅក្នុងកម្មវិធីបរិច្ចាកឈាមដោយ ស្ម័គ្រចិត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ នេះថា នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ ការផ្គត់ផ្គង់ឈាមទៅដល់មន្ទីរពេទ្យនានានៅមានកម្រិត តែនៅដើមឆ្នាំនេះ ឃើញថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃ និងមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមលើកស្ទួយការងារសង្គម មានសម្ទុះការចូលរួម ផ្តល់ឈាមពីមន្រ្តីរាជការ និងពីវិស័យឯកជន មានកំណើននៃការចូលរួមបរិច្ចាកឈាមគួរឲ្យកត់សម្គាល់។

លោកស្រីវេជ្ជបណ្ឌិត បន្តថា ទោះបីនៅដើមឆ្នាំនេះ ការចូលរួមបរិច្ចាកឈាមយ៉ាងផុលផុសក៏ដោយ ស្របពេលបច្ចេកវិទ្យា វិជ្ជសាស្រ្តកំពុងរីកចម្រើនក្នុងស្រុក ការផ្គត់ផ្គង់ឈាមនឹងអាចមានកំណើនកើនឡើងបន្ថែមទៀត។ បញ្ហានេះ, លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន បានប្តេជ្ញា និងបានអំពាវដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋជួយគាំទ្រ និងបន្តសកម្មភាពចូលរួមផ្តល់ឈាម ទាំងការ ផ្តល់ជាលក្ខណៈគ្រួសារ ឬដោយស្ម័គ្រចិត្ត មានជាបន្តបន្ទាប់ ដើម្បីចូលចំណែកក្នុងផែនការប្រមូលឈាមរបស់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមឲ្យបានឆ្លើយតបនឹងតម្រូវការ ដើម្បីផ្តត់ផ្គង់ទៅដល់មន្ទីរពេទ្យនានាទូទាំងប្រទេសឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។

នៅក្នុងកម្មវិធីបរិច្ចាកឈាមនេះ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ការចូលរួមបរិច្ចាកឈាម ពិតជាមានសារៈសំខាន់ណាស់ ព្រោះការបរិច្ចាកឈាមរបស់សប្បុរសជន គឺមិនមែនយកទៅ ជួញដូរ ឬការធ្វើអាជីវកម្មណាមួយនោះឡើយ ពោលគឺការជួយដល់មន្ទីរពេទ្យដែលកំពុងមានតម្រូវការឈាម ដែលតាមរយៈនេះ អាចចាត់ទុកថា ជាការចូលរួមលើកស្ទួយការងារសង្គម និងជាការបង្ហាញនូវសកម្មភាពមនុស្សធម៌ដ៏មានតម្លៃ ខណៈដែលសង្គមកំពុង មានតម្រូវការឈាម ដើម្បីជួយដល់អ្នករងគ្រោះ និងងាយរងគ្រោះ ហើយសូមឲ្យសកម្មភាពមានជាបន្តបន្ទាប់៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm