សាជីវកម្មធានាឥណទានកម្ពុជា ធានាឥណទានដល់អាជីកម្មក្នុងស្រុកមានទឹកប្រាក់ ១៧០លានដុល្លារ

2024/02/26 08:12:00 pm        209

សាជីវកម្មធានាឥណទានកម្ពុជា គិតត្រឹមចុងខែមករា ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុង​ទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ​សម្រាប់​ឥណទាន​អាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បាន​បង្ហាញ​តាមរយៈ​ព្រឹត្តិបត្រ​នៃ​វឌ្ឍនភាព​នៃ​ការ​ធានា​ឥណទាន​នៅ​ព្រះរាជាណាចក្រកម្ពុជា ឱ្យដឹងថា គិតត្រឹមចុងខែ មករា ឆ្នាំ ២០២៣នេះ សាជីវកម្ម​ធានា​ឥណទានកម្ពុជា បានផ្តល់ការធានាឥណទានមានទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧០លានដុល្លារ ក្នុងនោះសម្រាប់កម្ចីជាប្រាក់រៀល មានទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុប​ជាង ៨៤ ប៊ីលានរៀល, ឥណទានដែលមិនមានការធានាជិត ២៣ ប៊ីលានរៀល និង​ទំហំ​ការ​ធានា​ឥណទាន​មាន​ជិត ៦២ ប៊ីលានរៀល។

របាយការណ៍​ដដែលបញ្ជាក់ថា ចំពោះកម្ចីឥណទានជាប្រាក់ដុល្លារវិញ ទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុបជិត ១៥០ លានដុល្លារ ក្នុងនោះសម្រាប់ឥណទាន ដែលមិនមានការធានាមានជាង ៤១លានដុល្លារ និងមានទំហំការធានាឥណទានជាង ១០៧ លានដុល្លារ។

ចំពោះ​ប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជិត ២ ពាន់​ក្រុមហ៊ុន​/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៨៣៣ សហគ្រាស និងមិន​គ្រប់​គ្រង​ដោយស្រ្តីមានជាង ១ ១៤៤ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្ម​ដែលមានការទ្រព្យធានាមានចំនួន ៧៤១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មាន​ចំនួន ១ ២៣៦ ក្រុមហ៊ុន/សហគ្រាស។

ដោយ​ឡែកការធានាលើប្រភេទអាជីវកម្មវិញ គិតត្រឹមចុងខែ មករា ឆ្នាំ ២០២៣ នេះ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានផ្តល់ទៅដល់ក្រុមហ៊ុនខ្នាតធំ មានចំនួន ១៥២ ក្រុមហ៊ុន/សហគ្រាស និង​សហគ្រាសមីក្រូ និងមធ្យម មានចំនួន ១ ៨២៥ សហគ្រាសផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm