WHO៖ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស និង​ដែនដី​ជាង​ ១០០

2021/07/08 06:38:46 pm        486

​WHO​៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ករណី​ឆ្លង​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​ឆ្លង​រាលដាល​ដល់​ប្រទេស ​និង​ដែនដី​ជាង ១០០។​

​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ប្រទេស ​និង​ដែនដី​ចំនួន ១០៤ បាន​បញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta គិត​ត្រឹម​ថ្ងៃ​អង្គារ​គឺ​កើន​ឡើង​ចំនួន ៧​ប្រទេសពី​សប្ដាហ៍​មុន​។​ អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ ​ស្ដីពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំនេះ​។​ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​មេសា យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ១៧ រួម​ទាំង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​ពី​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។ បន្ទាប់មក​នៅ​ចុងខែ​ឧសភា ប្រទេស ​និង​ដែនដី​ចំនួន​ ៦០ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​បែបនេះ ហើយ​នៅ​ចុងខែ​មិថុនា​មាន​ចំនួន ៩៦​ប្រទេស។​

​ក្រឡេក​មើល​វីរុស​ប​ម្លែ​ង​ខ្លួន​ផ្សេងទៀតគិត​ត្រឹម​ថ្ងៃ​អង្គារ​បណ្តា​ប្រទេស ​និង​ដែនដី​ដែល​បាន​រាយ​ការណ៍​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Alpha ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​ចក្រភព​អង់គ្លេស បាន​ឡើង​ដល់ចំនួន ១៧៣​ប្រទេស​ និង​ដែនដីគឺ​កើន​ឡើង​មួយ​ប្រទេស​ពី​សប្ដាហ៍​មុន​។ ប្រទេស​ដែល​បាន​រាយ​ការណ៍​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Beta ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​កើន​ឡើង ៣​ប្រទេសបន្ថែម​ទៀត​ដែល​កើន​ឡើង​ដល់ ​១២២​ប្រទេស​ និង​ដែនដី ហើយ​ប្រទេស​ដែល​បាន​រាយការណ៍​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Gamma ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​លគឺ​កើន​ឡើង ២​ប្រទេស​ថែមទៀត នាំ​ឲ្យ​កើន​ឡើង​សរុប​ដល់​ ៧៤ប្រទេស ​និង​ដែនដី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm