ក្រុមហ៊ុន-សហគ្រាស កាន់បញ្ជិកាបានត្រឹមត្រូវនឹងជួយដល់ការធ្វើអាជីកម្ម និងការប្រមូលចំណូលជាតិ

2024/02/26 10:05:38 pm        23

ភ្នំពេញ ៖ ក្រុមហ៊ុន សហគ្រាស កាន់បញ្ជិកា និងអនុវត្តវិជ្ជាជីវៈគណនេយ្យ និងសវនកម្មបានត្រឹមត្រូវ និងមានតម្លាភាព ជាការជួយខ្លួនឯង ក្នុងការប្រកបអាជីវកម្ម និងក៏ជាចូលរួមដ៏សំខាន់ ដល់ប្រសិទ្ធភាពនៃប្រមូលចំណូលរបស់ជាតិ។

​ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម អនុវត្តតាម បទប្បញាត្តិ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវក្នុងគោលដៅជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ឯកឧត្តមបណ្ឌិតបន្តថា ការចូលរួមអនុវត្តតាមស្តង់ដារគណនេយ្យ និងសវនកម្មបានល្អ អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យអាចទុកចិត្តបាន និងអាចទាញផលប្រយោជន៍បានជាច្រើនដូចជា ការទទួលបានឥណទានផ្សេងៗពីស្ថាប័នហិរញ្ញវត្ថុ ការបង្កើនទុនវិនិយោគតាមរយៈទីផ្សារ មូលបត្រ និងការចូលរួមចំណែកក្នុងកាប្រមូលចំណូលជាតិជាដើម។

បើតាមឯកឧត្តមបណ្ឌិត ងី តាយី ចំណែកពាក់ព័ន្ធការអនុវត្តប្រមូលចំណូលពន្ធ តាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ កម្ពុជាបានលុបចោលការបង់ពន្ធតាមរបបម៉ៅការ ដោយបង្កើតរបបកំណត់ពន្ធតែមួយ គឺរបបស្វ័យប្រកាស ដែលរបបនេះទាមទារឲ្យមានការកាន់បញ្ជីការត្រឹមត្រូវ ព្រោះអ្នកជាប់ពន្ធគឺធ្វើការប្រកាសពន្ធដោយខ្លួនឯង។ ជុំវិញរបបស្វ័យប្រកាសនេះកម្ពុជាបានធ្វើការបែងចែកពន្ធជាបីភេទ រួមមានអ្នកជាប់ពន្ធតូច, មធ្យម និងអ្នកជាប់ពន្ធធំ។ ចំពោះគោលនយោបាយលុបចចោលរបរពន្ធ ម៉ៅការនេះ គឺជាយន្តការលើកទឹកចិត្តចំពោះអាជិវកម្មតូចតាច ដែលមានផលរបរតិចជាង ២៥០ លានរៀលក្នុងមួយឆ្នាំ និងមានគោលបំណងសម្រាលបន្ទុក ចំណាយរបស់អាជីវកម្មតូចតាច ដែលប្រកបអាជីវកម្មសម្រាប់ត្រឹមតែផ្គត់ផ្គង់អាជីវភាពប្រចាំថ្ងៃ៕


អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm