កូរ៉េខាងត្បូងមានចំនួនជនជាតិរុស្ស៊ីដែលស្វែងរកសិទ្ធិជ្រកកោនខ្ពស់បំផុត

2024/02/26 11:11:28 pm        63

យោងតាមអាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ចំនួនជនជាតិរុស្សីដ៏ច្រើនបំផុត កំពុងស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយពាក្យស្នើសុំកើនឡើង ៥ដង កាលពីឆ្នាំមុន ខណៈដែលជនជាតិរុស្ស៊ីបានក្លាយជាក្រុមជនជាតិបរទេសដ៏បំផុតដែលកំពុងស្វែងរកការជ្រកកោន នៅក្នុងប្រទេសអាស៊ីបូព៌ា។

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅដើមខែនេះ ដោយការិយាល័យសេវាអន្តោប្រវេសន៍កូរ៉េ បានឲ្យដឹងថា ជនជាតិរុស្ស៊ីសរុបចំនួន ៥.៧៥០នាក់ បានស្វែងរកសិទ្ធិជ្រកកោន នៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៣។ តួលេខនោះគឺខ្ពស់ជាង ៥ដងនៃចំនួន ១.០៣៨នាក់ដែលស្វែងរកការការពារ ក្នុងឆ្នាំ២០២២ និងច្រើនជាងចំនួនសរុបនៃការស្នើសុំសិទ្ធិជ្រកកោនពីជនជាតិរុស្ស៊ី ដែលមាននៅចន្លោះឆ្នាំ១៩៩៤ និងឆ្នាំ២០១៩។

បើយោងតាមការិយាល័យសេវាអន្តោប្រវេសន៍ដដែល បានឲ្យដឹងទៀតថា កាលពីឆ្នាំមុន ក៏មានការកត់សម្គាល់ផងដែរនូវចំនួនខ្ពស់បំផុតនៃពាក្យសុំសិទ្ធិជ្រកកោនសរុប សម្រាប់រយៈពេល ៨ឆ្នាំចុងក្រោយនេះ។ ហើយបន្ទាប់ពីជនជាតិរុស្សី ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងចំនួនច្រើនបំផុត មកពីកាហ្សាក់ស្ថាន ចិន និងម៉ាឡេស៊ី។ ហើយនិន្នាការនេះបានបន្តមានដល់ឆ្នាំនេះ ដោយជនជាតិរុស្សីបង្កើតជាក្រុមដ៏ធំច្រើនបំផុតជាងគេ ក្នុងការស្វែងរកសិទ្ធិជ្រកកោនក្នុងខែមករា។

មូលហេតុទូទៅបំផុតដែលត្រូវបានលើកឡើងដោយអ្នកស្វែងរកសិទ្ធិជ្រកកោន គឺការធ្វើទុក្ខបុកម្នេញខាងជំនឿសាសនា តាមមកដោយការបៀតបៀនផ្នែកនយោបាយ។ ហេតុផលផ្សេងទៀត រួមមានការរើសអើង ចំពោះសមាជិកនៃក្រុមសង្គមជាក់លាក់ណាមួយ ជាតិសាសន៍ ឬសញ្ជាតិ។ យ៉ាងណាក្ដី ការិយាល័យនេះមិនបានបញ្ជាក់ពីមូលហេតុដែលផ្តល់ដោយអ្នកស្វែងរកសិទ្ធិជ្រកកោនរុស្ស៊ីនោះទេ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមានច្បាប់អន្តោប្រវេសន៍តឹងរ៉ឹងខ្លាំងណាស់ ក្នុងនោះរួមទាំងការស្នើសុំសិទ្ធិជ្រកកោនផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm