មន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាព ស្ថាបនាសាងសង់ផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ស្គន់-កំពង់ចាម

2024/02/27 01:56:45 am        130

កំពង់ចាម៖ នៅព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង ស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ -កំពង់ចាម រួមនឹងលោក ឡោ ចាន់លី អភិបាលរងខេត្ត កំពង់ចាម រួមនឹងមន្ត្រីជំនាញ តំណាងក្រុ មហ៊ុនទទួលម៉ៅការ មន្ទីរ អង្គភាពពាក់ព័ន្ធ នឹងអាជ្ញា ធរមូលដ្ឋាន បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសសសរគ្រឹះស្ពាន ហេីយក្រុមហ៊ុនត្រូវពន្លឿនការងារពីរង្វង់មូលស្គន់ ចាប់ផ្តេីមពីខែមីនាតទៅ។ ឯកឧត្ដម បញ្ជាក់ ទៅកាន់ក្រុមហ៊ុនទៀតថា ស្នេីឲ្យក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះត្រូវពិនិត្យលេីប្រព័ន្ធទឹកស្អាត និងប្រព័ន្ធខ្សែកាប ត្រូវរាយការណ៍មកមន្ត្រីពាក់ព័ន្ធសិន ហេីយក្រុមការងារត្រូវបំពាក់សញ្ញាចរាចរណ៍តាមការដ្ឋាននីមួយៗផង ដេីម្បីអនុវត្តន៍ការងារ។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម លីម ស៉ីដេនីន ក៍បានបញ្ជាក់ថា ចំពោះបញ្ហាមានបណ្តឹងពីប្រជាពលរដ្ឋគឺក្រុមអនុគណៈកម្មាធិការខេត្តនឹងធ្វេីការងារដោះស្រាយជំនួសក្រុមហ៊ុន។ អ្វីដែល ជាការងារចុះវឌ្ឍនភាពនេះ គឺធ្វេីយ៉ាងណា ក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ សូមពិនិត្យមេីលលេីគុណភាពការកិលបង្ហាប់គ្រឹះ និងកាយអាចម៍ចេញ នៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ 

គូសបញ្ជាក់ថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ៕ ដោយ ៖ សីហា


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm