កូនស្រីរបស់លោក Sharif បានជាប់ឆ្នោតជាអភិបាលរដ្ឋ Punjab របស់ប៉ាគីស្ថាន ដោយចាត់ទុកថា ជាដំណាក់កាលដ៏សំខាន់

2024/02/27 03:01:23 am        265

លោកស្រី Maryam Nawaz កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ៣ដង គឺលោក Nawaz Sharif នៅថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) ត្រូវបានបោះឆ្នោតជ្រើសរើសជាអភិបាលរដ្ឋ Punjab ដែលជារដ្ឋមានប្រជាជនច្រើនជាងគេរបស់ប្រទេស ដោយការទទួលបានតំណែងនេះ គឺជាឱកាសរីកចម្រើនមួយ ដើម្បីគូសបញ្ជាក់នូវការពង្រីកសិទ្ធិអំណាចរបស់គ្រួសារ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

លោកស្រី Maryam វ័យ ៥០ឆ្នាំ ដែលជាអ្នកស្នងមរតកនយោបាយរបស់ឪពុក គឺជាស្ត្រីទី១ ដែលបានធ្វើជារដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab ជាមុខតំណែងដែលត្រូវបានចាត់ទុកជាយូរមកហើយថា ជាឱកាសរីកចម្រើន ក្នុងធ្វើដំណើរឆ្ពោះទៅមុខ រហូតបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។

លោកស្រីទទួលបានសំឡេងគាំទ្រចំនួន ២២០សំឡេង នៅក្នុងសភាប្រចាំរដ្ឋដែលមាន ៣៧១អាសនៈ ដោយប្រធានភាប្រចាំរដ្ឋ Punjab នេះ បានប្រាប់ថា លោកបានប្រកាសពីលទ្ធផលបោះឆ្នោតដែលមានការធ្វើពហិការ ដោយគណបក្សប្រឆាំង Sunni Ittehad Council ជាគណបក្សគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ។

លោក Khan និងសម្ព័ន្ធមិត្តរបស់លោក បានចោទប្រកាន់ថា ការបោះឆ្នោតជាតិ កាលពីថ្ងៃទី៨ ខែកុម្ភៈ ត្រូវបានរៀបចំឡើងប្រឆាំងនឹងពួកគេ ជាការចោទប្រកាន់ ដែលត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសបដិសេធ។

ដោយបន្ថែមថា ទ្វារបើកចំហជានិច្ច សម្រាប់ការភិភាក្សាជាមួយក្រុមអ្នកមានគំនិតផ្ទុយ នៅក្នុងសុន្ទរកថាទៅកាន់សភាបន្ទាប់ពីឈ្នះការបោះឆ្នោត លោកស្រី Maryam បាននិយាយថា៖ «ខ្ញុំមានការខកចិត្តដែលគណបក្សប្រឆាំងមិនមានវត្តមាននៅទីនេះ ដើម្បីជាផ្នែកនៃដំណើរការប្រជាធិបតេយ្យ»។

គួរបញ្ជាក់ថា លោកស្រី Maryam គឺជាសមាជិកទី៤ នៃគ្រួសាររបស់លោកស្រី ដែលបានក្លាយជារដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab ដែលមាន ៥៣ភាគរយនៃប្រជាជនប៉ាគីស្ថានចំនួន ២៤១លាននាក់ និង ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GD) ៣៥០ពាន់លានដុល្លាររបស់ប្រទេស។ រដ្ឋក៏ជារដ្ឋកំណើតរបស់គ្រួសារលោក Sharif ផងដែរ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm