ប៊ុន​ពេជ្រ​មរកត៖ ទោះ​ក្នុង​លក្ខខណ្ឌ​អ្វី​ក៏ដោយ​នឹង​ខំប្រឹង​ក្នុង​ការ​ប្រកួត​អូឡាំពិក​ដើម្បី​ជាតិ និង​ខ្លួន​ឯង​

2021/07/08 07:23:58 pm        100

​ហែល​ទឹក៖ កីឡា​ការិនី​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា ឃឿន ប៊ុន​ពេជ្រ​មរកត បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង បន្ទាប់ពី​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ជ្រើសរើស​ខ្លួន ចូលរួម​ប្រកួត​កីឡា​អូឡាំពិកទីក្រុង​តូ​ក្យូឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុននា​ចុងខែ​កក្កដា​ខាងមុខ ហើយ​ប្ដេជ្ញា​ថា ទោះបី​ក្នុង​លក្ខ​ណ្ឌ​ណាក៏ដោយនឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជាតិ និង​ខ្លួនឯង។

​កីឡាការិនី​វ័យក្មេង ១៥​ឆ្នាំ​រូបនេះបាន​លើកឡើងថា ខ្លួន​មិន​នឹកស្មាន​បាន​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះឡើយ។ ដូច្នេះ​ក្នុងនាម​កីឡាការិនី​តំណាង​ជាតិ កញ្ញា​នឹង​ខំប្រឹង​ប្រកួតប្រជែង និង​បង្កើត​នូវ​សិទ្ធ​ផល​ថ្មីនៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​-​ទីក្រុង​តូ​ក្យ ដើម្បី​ជា​បទពិសោធ​មួយទៀតត្រៀម​ឆ្ពោះទៅរក​ការប្រកួត​អន្ដរជាតិ​នានា និង​ស្វែងរក​មេដាយ​ជូន​ជាតិដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​វៀតណាម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផ្ទាល់​តែម្ដង។

​គួរ​ដឹងថា ដំបូង​ឡើយបេក្ខភាព​កីឡាការិនី​ហែល​ទឹក​កម្ពុជា ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកទីក្រុង​តូ​ក្យូឆ្នាំ​២០២០ គឺ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ម៉ី​លី តាន​មីន​និក។ ប៉ុន្ដែ​ដោយមាន​ការស្នើ​ឲ្យ​ផ្លាស់ប្ដូរ​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្ដរជាតិ ស្របតាម​លក្ខខណ្ឌ​ចូលរួម សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក៏បាន​សម្រេច​ធ្វើការ​ផ្លាស់ប្ដូរ​ភ្លាមៗដោយ​ជ្រើសរើស​កីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ចូលរួម​ជំនួស​កញ្ញា ម៉ី​លី វិញ។ ដូច្នេះ ប៊ុន​ពេជ្រ​មរកត នឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍ ៤​ឆ្នាំ​ម្ដងនេះជាមួយ​កីឡាករ ហែម ប៊ុ​ច លើ​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​ស៊េរី​ដូចគ្នានាពេល​ឆាប់ៗ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm