អ្នកនាំពាក្យក្រសួងការបរទេស៖ ការសម្តែងមតិជុំវិញទស្សនកិច្ចសម្តេចធិបតីនៅម៉ាឡេស៊ី ត្រូវគោរពតាមគោលការណ៍

2024/02/27 05:41:55 am        221

ភ្នំពេញ ៖ អ្នកនាំពាក្យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីម្សិលមិញនេះ បានចេញសេចក្តីបំភ្លឺ ដោយលើកឡើងថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋមួយចំនួនជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ី ត្រូវគោរពតាមគោលការណ៍ និងវិធានការច្បាប់របស់ប្រទេសសាម៉ី។

យោងតាមសេចក្តីបំភ្លឺ ចុះថ្ងៃថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានចេញសេចក្តីបំភ្លឺ៣ចំណុច ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មានអំពីការអនុវត្តសិទ្ធិសម្ដែងមតិរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរម៉ាឡេស៊ីព្រមានអំពីវិធានការចំពោះក្រុមប្រឆាំងកម្ពុជានៅក្នុងប្រទេសរបស់ខ្លួនពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមរយៈសេចក្តីបំភ្លឺនេះ អ្នកនាំពាក្យក្រសួងការបរទេស អះអាងថា ជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិនៃការសម្ដែងមតិត្រូវស្ថិតក្នុងក្របខ័ណ្ឌនីតិរដ្ឋ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា កន្លងមកមានការអធិប្បាយ និងបកស្រាយជាច្រើនអំពីសិទ្ធិសម្ដែងមតិ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ី តែពុំមានការនិយាយអំពីច្បាប់ និងគោលការណ៍នានាឡើយ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ដូចតទៅថា៖

១៖ «ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន» គឺជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍នានា ដែលមានចែងក្នុងជំពូក១ មាត្រា២ នៃធម្មនុញ្ញអាស៊ាន។ ក្នុងនោះ កម្ពុជា និងម៉ាឡេស៊ី មិនត្រឹមតែមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប៉ុណ្ណោះទេ តែក៏ជាប្រទេសសមាជិកអាស៊ានដែលត្រូវគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញអាស៊ាន។

២៖ ជាគោលការណ៍នៅក្នុងការអនុវត្តជាអន្តរជាតិ ប្រទេសម្ចាស់ផ្ទះមានកាតព្វកិច្ចធានាសេចក្តីថ្លៃថ្នូរ សន្តិសុខ សុវត្ថិភាព និងភាពរលូន នៃដំណើរទស្សនកិច្ច/ការអញ្ជើញចូលរួមកិច្ចប្រជុំនានារបស់ឥស្សរជនជាន់ខ្ពស់នៃបណ្តារដ្ឋ។ ជានេះទៅទៀត ចំពោះការចាត់វិធានការនានារបស់អាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ី គឺសំដៅធានាការគោរពយ៉ាងត្រឹមត្រូវចំពោះគោលការណ៍ដែលបាន លើកឡើងក្នុងចំណុចទី១ និងទី២នេះ។

៣៖ ជនបរទេស ដោយរាប់បញ្ចូលទាំងអ្នកការទូតដែលមានអភ័យឯកសិទ្ធិផងនោះ មានកាតព្វកិច្ចគោរពប្រណិប័តទៅតាមច្បាប់នៃប្រទេសដែលខ្លួនរស់នៅ ឬតាំងនៅ ដែលប្រការនេះការអនុវត្ត ក៏ដូចជាសិទ្ធិសម្ដែងមតិ គឺត្រូវសមស្របទៅតាមច្បាប់របស់ប្រទេសម៉ាឡេស៊ី៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm