កសិករ តវ៉ា ទាមទារឲ្យប្រទេសឥណ្ឌា ចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក ខណៈដុតរូបតំណាងនៅកន្លែងតវ៉ា

2024/02/27 04:01:07 pm        111

ប្រជាកសិករប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ បានទាមទារឲ្យប្រទេសឥណ្ឌា ចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈពួកគេបាននិយាយថា គោលនយោបាយរបស់អង្គការនេះរើសអើងលើប្រជាកសិករ។

កសិករនិយាយថា ក្រុមអ្នកតវ៉ា បានដុតរូបតំណាង នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងរូបអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការតវ៉ាគោលនយោបាយមូលធននិយម ដែលបដិសេធសិទ្ធរបស់ប្រជាកសិករ។

រូបតំណាង ក៏មានដាក់បង្ហាញរូបភាពរបស់មហាសេដ្ឋីឥណ្ឌ លោក ហ្គោតាម អាដានី(Gautam Adani) និងប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ ហារីយ៉ាណា ខាងជើង ដែលកងកម្លាំងនគរបាល កំពុងប្រើប្រាស់កម្លាំង ប្រឆាំងពួកគេ ដើម្បីហាមឃាត់មិនឲ្យហែរក្បួនបាតកម្ម ទៅកាន់ទីក្រុងញូវ ដេលី។

កសិករដែលកំពុងតវ៉ា លោក ស៊ុកជីត ស៊ីង(Sukhjeet Singh ) បាននិយាយថា គោលនយោបាយរបស់ អង្គការពាណិជ្ជកម្មពិភពលោក បង្កមហន្តរាយសម្រាប់វិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។

កសិករ និយាយថាអង្គការពាណិជ្ជកម្មពិភពលោក បានរារាំងប្រាក់ឧបត្ថមធន និងការកំណត់តម្លៃដោយរដ្ឋាភិបាល ហើយកសិករតូចតាចរបស់ប្រទេស មិនអាចបំពេញទៅតាមទីផ្សារសេរី បាននោះទេ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល៣ថ្ងៃ របស់អង្គការពាណិជ្ជកម្មពិភពលោក កំពុងធ្វើឡើង នៅក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ ប្រជាកសិករ ដែលភាគច្រើន មកពីរដ្ឋពុនចាបភាគខាងត្បូង បានប៉ុនប៉ង ដង្ហែរក្បួនបាតុកម្ម ទៅកាន់រដ្ឋធានី រយៈពេលជាង១សប្តាហ៍មកហើយ ជាផ្នែកនៃយុទ្ធនាការ «តោះយើងទៅកាន់ទីក្រុង ញូវ ដេលី» ដោយទាមទារឲ្យតម្លៃកសិផលរបស់ពួកគេបានឡើងខ្ពស់ជាងនេះដោយស្របច្បាប់ ក្នុងចំណោមបញ្ហាដ៏ទៃទៀត។


អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm