គណបក្សធំបំផុតរបស់ឥណ្ឌូណេស៊ី សម្លឹងរកមើលការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត

2024/02/27 05:15:16 pm        254

គណបក្សដ៏ធំបំផុតនៅក្នុងសភាឥណ្ឌូនេស៊ី កំពុងសម្លឹងរកមើលការស៊ើបអង្កេតផ្នែកនីតិបញ្ញត្តិលើការចោទប្រកាន់ជុំវិញការបោះឆ្នោតប្រធានាធិបតីក្នុងខែនេះ ហើយក៏គ្រោងនឹងដាក់សំណុំរឿងទៅកាន់តុលាការកំពូលផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សបាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ)។

គណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី (PDIP) បានគាំទ្រលោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) សម្រាប់តំណែងជាប្រធានាធិបតី ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ពីក្រោយលោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាអ្នកឈ្នះដាច់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈ យោងទៅតាមចំនួនសន្លឹកឆ្នោតក្រៅផ្លូវការ និងការរាប់បឋមដែលកំពុងបន្តដោយស្ថាប័នបោះឆ្នោត។

អគ្គលេខាធិការបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី PDIP លោក ហាស្តូ គ្រីស្ទីយ៉ានតូ (Hasto Kristiyanto) បានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងបានរកឃើញថាមានការរំលោភអំណាច រាប់ចាប់ពីទិដ្ឋភាពផ្លូវច្បាប់ រហូតដល់ការប្រើប្រាស់មធ្យោបាយរដ្ឋ» ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ ឬភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នោះទេ។

លោក ហាស្តូ បាននិយាយថាគណបក្ស PDIP និងអ្នកគាំទ្រផ្សេងទៀតរបស់លោក ហ្កាន់ចា នឹងដាក់ពាក្យបណ្ដឹងលើភាពមិនប្រក្រតីនៃការបោះឆ្នោតដែលត្រូវបានចោទប្រកាន់នេះ ទៅតុលាការធម្មនុញ្ញ ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ ហើយថាការស៊ើបអង្កេតនេះមានគោលបំណងការពារលទ្ធិប្រជាធិបតេយ្យ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm