ពលរដ្ឋសម្រុក​ទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ជំហាន​បញ្ចប់​នៅមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ

2021/07/08 08:24:23 pm        635

ភ្នំពេញ ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ និង​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ​បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសទី១ ជំហានបញ្ចប់ ​នៅក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ​ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យស្រុកប្រតិបតិ្តមេគង្គ ​បានឲ្យដឹងថា មនី្ទរពេទ្យ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជំហានចុងក្រោយ ជូន​ប្រជាពលរដ្ឋ មានអាយុពី១៨ឆ្នាំឡើង​ តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែកសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ​ ជាថ្ងៃ​បញ្ចប់​យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារ​ជំងឺកូវីដ-១៩ ដូសទី១ តាមកម្មវិធីដែលបានគ្រោងទុក​ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ​អញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកពីមូលដ្ឋានខណ្ឌឬស្សីកែវ ​និងខណ្ឌជ្រោយចង្វារ កំពុងទទួល​បាន​​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានបង្ហាញ​ចំណាប់​អារម្មណ៍​ដោយកី្តសប្បាយរីករាយជាខ្លាំង បានមកចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដូសទី១ ជំហានចុងក្រោយ ​ក៏ជាថ្ងៃបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង និង​សូមគោរព​ដឹងគុណ ​និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត ​ខិតខំស្វះសែ្វងរកវ៉ាក់សាំងកូវីដ១៩ មកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំង​ប្រទេស ​ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ផងដែរ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​និងកម្មករ កម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​ ដូសទី១ ជំហានបញ្ចប់ សូមអញ្ជើញ​មក​ចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        32
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm