ប្រទេសម៉ិកស៊ីក ជំរុញសហរដ្ឋអាមេរិកឲ្យកំណត់ជាក់លាក់ឋានៈស្របច្បាប់សម្រាប់ជនអន្តោប្រវេសន៍

2024/02/27 10:58:37 pm        67

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី អាលីសៀ បាសេណា(Alicia Barcena) កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីសារៈសំខាន់នៃពលករអន្តោប្រវេសន៍ម៉ិកស៊ិក ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយបានជំរុញម្តងទៀត ឱ្យទីក្រុងវ៉ាស៊ីនតោន កំណត់ជាក់លាក់ឋានៈស្របច្បាប់របស់ពួកគេ។ លោកស្រី Barcena បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រជាជនម៉ិកស៊ិកដែលកំពុងធ្វើការ នៅសហរដ្ឋអាមេរិក បានរួមចំណែកជាង៣២៤ពាន់លានដុល្លារអាមេរិកប្រចាំឆ្នាំ ដល់សេដ្ឋកិច្ចរបស់ប្រទេសនវ ក្នុងវិស័យសំខាន់ៗដូចជាកសិកម្ម សេវាកម្ម និងសំណង់។ លោកស្រី បាននិយាយថា ការកំណត់ជាក់លាក់លើប្រជាជនម៉ិកស៊ិក គឺមិនធ្លាប់មានពីមុនមកនោះទេ។ នៅឆ្នាំ ១៩៨៦ ប្រជាជនម៉ិកស៊ិក ៣ លាននាក់ ត្រូវបានគេកំណត់ជាក់លាក់។ ប្រទេសម៉ិកស៊ិក កំពុងស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់កាយវិការដូចគ្នានេះ និងដោយយុត្តិធម៌ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ប្រជាជនម៉ិកស៊ិកគ្មានឯកសារ ដែលបានធ្វើការនៅទីនោះអស់រយៈពេលជាង ៥ឆ្នាំ រួមទាំងយុវជន មានចំនួនកន្លះលាននាក់ ដែលត្រូវបានការពារដោយកម្មវិធីតាមរកក្តីស្រម៉ៃ សម្រាប់កុមារ។ លំហូរចូល នៃជនអន្តោប្រវេសន៍នៅព្រំដែនអាមេរិក-ម៉ិកស៊ិក បានកើនឡើងដល់កម្រិតមិនធ្លាប់មាន នៅដំណាច់ឆ្នាំ២០២៣។ ក្នុងខែធ្នូ ឆ្នាំ ២០២៣ អង្គភាពគយនិងការការពារព្រំដែនរបស់សហរដ្ឋអាមេរិក បានកត់ត្រាការជួបជាមួយជនអន្តោប្រវេសន៍ជិត ២៥០.០០០នាក់ ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ជាចំនួនសរុបប្រចាំខែខ្ពស់បំផុតក្នុងកំណត់ត្រា។ លោកស្រី Barcena បាននិយាយថា ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ សហរដ្ឋអាមេរិកចាំបាច់ត្រូវអនុម័តថវិកាចំនួន ២០ ពាន់លានដុល្លារប្រចាំឆ្នាំ ដើម្បីជំរុញការវិវឌ្ឍន៍នៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ដោយអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យដកទណ្ឌកម្មរបស់ខ្លួនលើប្រទេសវ៉េណេហ្សុយអេឡា និងបម្រាមពាណិជ្ជកម្មលើប្រទេសគុយបា។ លោកស្រីរដ្ឋមន្ត្រី បាននិយាយថា ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានស្នើវិធានការទាំងនេះរួចហើយ ទៅសមភាគីអាមេរិក លោក Joe Biden រួមជាមួយអ្នកផ្សេងទៀត ដូចជាវិធានការគ្រប់គ្រងលំហូរសព្វាវុធអាមេរិក ចូលទៅក្នុងប្រទេសម៉ិកស៊ិក។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm