ខេត្ត​ភូ​កេ​ត​រាយការណ៍​អ្នក​ទេសចរ​បរទេស​មាន​វីរុស ​Covid-19 បន្ទាប់ពី​បើក​ឡើង​វិញ​

2021/07/08 09:31:38 pm        136

ថៃ៖ ក្រុម​អាជ្ញាធរ​សុខាភិបាល​ថៃបាន​កត់ត្រា​ អ្នកស្លាប់​ប្រចាំថ្ងៃ​ដោយសារ​វីរុស​ Covid-19 ចំនួន ​៧៥​នាក់​ និង​អ្នក​ឆ្លង​ថ្មី​ចំនួន ​៧.០៥៨​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នាំ​ឲ្យចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់​ ២.៤៦២​នាក់ និង​អ្នក​ឆ្លង​សរុប​ចំនួន ​៣០៨.២៣០​នាក់​។

​កោះ​ភូ​កេ​ត​ដ៏​ពេញនិយម​របស់​ប្រទេស​ថៃបាន​រាយការណ៍​ពី​ករណី​វីរុស ​Covid-19 ដំបូង​របស់​ខ្លួនមកពី​ក្រៅ​ប្រទេស​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​បើក​ដំណើរការ​ទេសចរណ៍​អន្តរ​ជាតិ​កាលពី​សប្ដាហ៍​មុន​។ យោង​តាម​ លោក Koosak Kookiatkul ប្រធាន​ការិយាល័យ​សុខាភិបាល​សាធារ​ណៈ​របស់​កោះ​ភូ​កេ​ត​បាន​អោយ​ដឹង​ថា អ្នក​ជំងឺ​ជា​បុរស​ធ្វើដំណើរ​មកពី​ប្រទេស​អារ៉ាប់​រួម បាន​មកដល់​ខេត្ត​ភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​អង្គារ​។ ​យោង​តាម​ លោក Koosak បាន​អោយ​ដឹង​ថា ​បុរស​មកពី​ប្រទេស​អារ៉ាប់​រួម​បាន​ធ្វើ​តេស្ត​វីរុស ​Covid-19 នៅ​ពេល​មកដល់​ដោយ​តម្រូវ​តាម​វិធានការ​ត្រួតពិនិត្យ​រប​ស់​កោះ​ភូ​កេ​ត ហើយ​លទ្ធផល​គឺ​វិជ្ជមាន​។ លោក​និយាយ​ថា ជា​ការ​ឆ្លើយតប​មន្ត្រី​សុខាភិបាលបាន​ជូនដំណឹង​ដល់​អ្នកគ្រប់គ្រងសណ្ឋាគារ ហើយ​អ្នកជំងឺ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​បន្ទប់​សណ្ឋាគារ រហូតដល់​ភ្ញៀវ​ឆ្លង​វីរុស​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ចំពោះ​មនុស្ស​ដែល​ធ្វើដំណើរ​ជាមួយ​ពួកគេ​នឹង​ត្រូវ​គេ​នាំទៅ​ធ្វើតេស្ត ប្រសិនបើ​ពួកគេ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ក្នុង​ហានិភ័យ​ខ្ពស់​។ ​យោង​តាម​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​កោះ​ភូ​កេ​ត​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឌូ​បៃ​មក​ភូ​កេ​ត​តាម​ជើង​ហោះហើរ EK378 មាន​ដឹក​អ្នក​ដំណើរ​ចំនួន​ ១៤​នាក់​។ ​អ្នកបើកបរ​ពីរ​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភ្ញៀវ​ និង​និយោជិក​សណ្ឋាគារ​មួយ​ចំនួន​បាន​ដាក់​ចូល​ក្នុង​ដំណើរការ​គ្រប់គ្រង​ជំងឺ​រួចហើយ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm