វៀតណាម និង​បណ្ដា​ប្រទេស​អាស៊ាន​ ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើក​ស៊ីហ្គេម ទៅឆ្នាំ២០២២

2021/07/08 04:36:24 pm        191

ភ្នំពេញ ៖ ឯកឧត្តម ​វ៉ាត់​ ចំរើន​ អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​ឲ្យ​ដឹង​ថា ​បណ្ដា​​ប្រទេស​​អាស៊ាន ​រួម​ទាំង​​​ម្ចាស់​​​ផ្ទះ​​វៀត​ណាម​ បា​ន​សម្រេចជាឯកច្ឆន្ទលើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ទៅរៀប​ចំនៅ​ចុង​ខែ​មេសា​-ដើមខែឧសភា ឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ ។

ការសម្រេចពន្យារស៊ីហ្គេម ឆ្នាំ២០២១ នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញ(Zoom)របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែល​មាន​​ការ​ចូលរួមពីគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិកចំនួន ១១ប្រទេស នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ ក៏មាន​វត្តមាន​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផងដែរ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទមិនរៀបចំស៊ីហ្គេម ក្នុងឆ្នាំ២០២១ឡើយ ដោ​យ​​​​សម្រេច​​លើក​​ទៅ​​រៀបចំ​នា​​ចុង​ខែ​មេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ប៉ុន្ដែកាលបរិច្ឆេទប្រកួត នៅមិនទាន់​សម្រេច​នោះ​ទេ ដ្បិត​ម្ចាស់ផ្ទះវៀតណាម ថានឹងពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ដើម្បី​អនុម័ត​ និង​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​ក្នុង​ពេលឆាប់ៗ​ បន្ទាប់​ពី​​ភាគី​ហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះចំពេលរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅអំឡុងខែឧសភាដូចគ្នា។

សូមបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ វៀតណាម បានស្នើសុំបណ្ដាប្រទេសសមាជិកស៊ីហ្គេម ចង់ពន្យារពេលទៅធ្វើអំឡុងខែកក្កដា ឆ្នាំ​​២០២២។ តែដោយមិនទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន វៀតណាមបានស្នើសេណារីយ៉ូ ៣ ពិភាក្សាជាមួយរដ្ឋាភិបាល​របស់​ខ្លួន ទី១-រក្សាការប្រកួតនៅដដែល ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១, ទី២-ចង់ពន្យារពេលទៅឆ្នាំ២០២២ នៅត្រឹម​ខែមេសា និងខែឧសភា និងទី៣-ចង់ពន្យារពេលរហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្ដែសេណារីយ៉ូទី៣ ត្រូវបាន​លុបចោល​វិញ បន្ទាប់ពីថៃ និងព្រុយណេ អះអាងពីការត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេណដូចគ្នា ។

ដូច្នេះ នៅសល់ ២ជម្រើស ស្របពេលស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងខ្លាំងនៅប្រទេសវៀតណាម ក៏ដូចជាបណ្ដាប្រទេស​ក្នុង​តំប​ន់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ថ្ងៃនេះ វៀតណាម ក៏សម្រេចជ្រើសរើសយកសេណារីយ៉ូទី២ ដោយ​ពន្យារ​ពេល​ស៊ី​ហ្គេម ឆ្នាំ​២០២១ ទៅធ្វើនៅអំឡុងចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ជាមួយការសម្រេចនេះ ក៏​ទទួល​បាន​ការគាំទ្រ​ពីបណ្ដា​ប្រទេសសមាជិកអាស៊ានផងដែរ ៕ អត្ថបទ ៖ឈុនឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        73
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        84
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm