សម្ដេចធិបតីអំពាវនាវអ្នកធុរកិច្ចម៉ាឡេស៊ីមកទស្សនកិច្ចផ្ទាល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជា

2024/02/28 02:09:14 am        27

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់បណ្ដាអ្នកធុរកិច្ច និងវិនិយោគិនម៉ាឡេស៊ីអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីបានស្វែងយល់ និងអាចចាប់ឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាស និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនបរទេស ជាពិសេសលើការអនុគ្រោះពន្ធ និងសម្របសសម្រួលដល់ការរៀបចំឯកសារ លើការវិនិយោគនៅកម្ពុជា។ 

​សម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកធុរកិច្ចម៉ាឡេស៊ីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ 

វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ នាក់។ បន្ថែមពីនេះ ក៏មាន ពិធីចុះអនុស្សរណៈ យោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន ២ រួមមាន ទី១ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ ម៉ាឡេស៊ី និងទី២ សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំរុញកាលានុវត្តភាពធុរកិច្ច រវាង ប្រទេសទាំងពីរ។ ក្រៅពីនេះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បី កសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ក្នុងឱកាសវេទិកានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ប្រធានសភាពាណិជ្ជកម្ម និងបណ្ដាអ្នកធុរកិច្ចម៉ាឡេស៊ី ដែលបានចំណាយពេលចូលរួមក្នុងវេទិកាធុរកិច្ចក្នុងថ្ងៃនេះ និងបានសរសើរថា សម្ដេចជានាយករដ្ឋមន្រ្ដីវ័យក្មេងជាងគេ មានសមត្ថភាព ជាមេដឹនាំមួយរូបនៅក្នុងតំបន់អាស៊ាន។ឮ

សម្ដេចធិបតីសង្ឃឹមថា ធុរជនម៉ាឡេស៊ី នឹងបង្កើនការបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើននៅក្នុងឆ្នាំ២០២៤ នេះដោយមិនរង់ចាំដល់ឆ្នាំ២០៣៤ នោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសម៉ាឡេស៊ីនៅពេលនេះ នឹងបើកផ្លូវកាន់តែប្រសើរថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីក៏នឹងបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។

សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរមានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត។

តាមរយៈដំណើរទស្សនកិច្ចនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពលជាដើម។ ខណៈក្នុងជំនួបរវាងសម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ៕

អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm