ភាគីជម្លោះហ្កាហ្សា ប្រុងប្រយ័ត្នលើកិច្ចចរចាបទឈប់បាញ់ បន្ទាប់ពីលោក Biden ថាកិច្ចព្រមព្រៀងជិតសម្រេច

2024/02/28 05:43:20 pm        81

អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអ្នកសម្រុះសម្រួលកាតា ទាំងអស់បានកត់សម្គាល់ពីការប្រុងប្រយ័ត្នកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) អំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកជឿថាបទឈប់បាញ់ អាចសម្រេចបានក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដើម្បីបញ្ឈប់សង្រ្គាមក្នុងពេលបុណ្យរ៉ាម៉ាដាន។

ក្រុមហាម៉ាស កំពុងថ្លឹងថ្លែងលើសំណើមួយ ដែលយល់ព្រមដោយអ៊ីស្រាអែល ក្នុងកិច្ចពិភាក្សាជាមួយអ្នកសម្រុះសម្រួលក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន សម្រាប់បទឈប់បាញ់រយៈពេល ៤០ ថ្ងៃ ដែលនឹងក្លាយជាបទឈប់បាញ់រយៈពេលយូរលើកដំបូងនៃសង្រ្គាមរយៈពេលប្រាំខែ ខណៈភាគីទាំងពីរបញ្ជូនគណៈប្រតិភូទៅកាតា ក្នុងសប្តាហ៍នេះដើម្បីសិក្សាព័ត៌មានលម្អិត។

យោងតាមប្រភពជិតស្និទ្ធនឹងកិច្ចចរចាបទឈប់បាញ់នេះបានឱ្យដឹងថា សំណើទីក្រុងប៉ារីស នឹងមើលឃើញពួកសកម្មប្រយុទ្ធដោះលែងចំណាប់ថ្នូរមួយចំនួន ជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនរាប់រយនាក់នៅអ៊ីស្រាអែល កំណើនជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា និងការដកខ្លួនរបស់ទាហានអ៊ីស្រាអែល ពីតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនយ៉ាងក្រាស់ក្រែលនេះ។

ប៉ុន្តែសំណើនេះហាក់ដូចជាមិនបំពេញតម្រូវការចម្បងរបស់ក្រុមហាម៉ាស ដែលថាកិច្ចព្រមព្រៀងត្រូវរួមបញ្ចូលផ្លូវច្បាស់លាស់ឆ្ពោះទៅរកការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាម និងការដកទ័ពរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm