អាជ្ញាធរខណ្ឌដូនពេញ បង្កើនការអភិវឌ្ឍ ទីក្រុងបន្ទាប់ពីទទួលជ័យលាភី​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

2024/02/28 07:27:16 pm        290

នៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ក្នុងចំណោម​ទីក្រុង​ស្អាតចំ​នួ​ន​បី​របស់​កម្ពុជា គឺបានទទួល​ពាន​រង្វាន់ជ័យលាភី​ទីក្រុង​ទេសចរណ៍​ឆ្នើម​នៅ​ក្នុង​តំបន់​អាស៊ាន​ សម្រាប់​ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ខណៈដើម្បីរក្សាកិត្តិនាមជាទីក្រុងស្អាតកម្រិតថ្នាក់ជាតិ និង​តំបន់ រដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរតាមសង្កាត់ ប្តេជ្ញាបង្កើនការអភិវឌ្ឍ ទីក្រុង សម្អាត​បរិស្ថាន និងទាក់ទាញទេសចរជាតិ អន្តរជាតិទស្សនាឱ្យបានកាន់តែច្រើនថែមទៀត។

លោក ជិត ណារិទ្ធ អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌដូនពេញ ថ្លែង​ប្រាប់ BTV នៅថ្ងៃទី២៨ ខែកុម្ភៈនេះថា អនុវត្តតាមសារលិខិតទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ​២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខណ្ឌដូនពេញ និង​បណ្តា​អាជ្ញាធរ​មូលដ្ឋាន​តាម​សង្កាត់​នានា​បាន​បង្កើត​សកម្មភាព​ចូលរួម​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត និងពង្រឹង​វិធានការ​អនុវត្ត​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ខ្លាំង​ក្លា​ថែមទៀត ដើម្បីរក្សាកិត្តិនាម ទីក្រុងស្អាតថ្នាក់ជាតិ ថ្នាក់តំបន់នៅ​ក្នុង​អាណត្តិ​បន្ត​បន្ទាប់​ទៀត និងបង្កើនភាពទាក់ទាញទេសចរជាតិ អន្តរជាតិមកស្នាក់នៅ និងលេង​កម្សាន្ត​ឲ្យ​មាន​ភាព​កក់​ក្តៅបំផុត។

ទេសចរជាតិអន្តរជាតបានថ្លែងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ ជាពិសេស​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​ខណ្ឌ​ដូនពេញ គឺមានរមណីយដ្ឋានទេសចរណ៍ វប្បធម៌ច្រើន ហើយជា​ពិសេស​នោះ​គឺ​មាន​សួន​តាម​មាត់ទន្លេស្អាត និងគ្មានសំរាម។

សារលិខិតទិវាជាតិទីក្រុងស្អាត២៧ កុម្ភៈ លើកទី១២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃកម្ពុជាបានអំពាវនាវដល់មហាជនគ្រប់មជ្ឈដ្ឋាន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចូល​រួម​អនុវត្តយុទ្ធនាការ ចលនាប្រឡងប្រណំាង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវា​បដិ​សណ្ឋារកិច្ចល្អ ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាពស្អាត និង​​បៃតងភាពទាក់ទាញខ្ពស់នៃភ្ញៀវទេសចរជាតិអន្តរជាតិ និងសក្តិសមកិត្តិនាម កម្ពុជា​ព្រះរាជាណា​ចក្រ​អច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        98
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm