កម្ពុជា-ម៉ាឡេស៊ី មានសុទិដ្ឋិនិយមខ្លាំង​លើការពង្រីកទំនាក់ទំនងទ្វេភាគីពិសេស​លើវិស័យពាណិជ្ជកម្ម និងវិនិយោគ

2024/02/28 07:43:01 pm        258

សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាវេលាយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីប្រកបដោយជោគជ័យនាថ្ងៃកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។

ទស្សនកិច្ចនេះបានធ្វើឱ្យប្រទេសទាំងពីរមានសុទិដ្ឋិនិយមកាន់តែខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែឈានឡើងបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេស និង​ប្រជាជន​ទាំងពីរ ក៏ដូចជាផលប្រយោជន៍សម្រាប់តំបន់ និងពិភពលោកទាំងមូល។

ក្នុងក្រប​ខ័ណ្ឌនយោបាយ និងការទូតសម្តេចធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាង អធិក​អធម ដោយឥស្សរជនជាន់ខ្ពស់ម៉ាឡេស៊ី អម​ដោយ​កង​កិត្តិយស​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ប្រទេស​ម៉ាឡេស៊ី មុននឹងទទួលការស្វាគមន៍ដោយ ឯកឧត្ដម ជាតុ ស៊េរី អាន់វ៉ា ប៊ីន ស៊ីប្រាហ៊ីម នៅ​ការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកិច្ចប្រជុំទ្វេភាគី។ ក្នុងកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការស្វាគមន៍ និង​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាងមេដឹកនាំប្រទេសទាំងពីរជាបន្តបន្ទាប់។

ក្នុងកិច្ច​ប្រជុំទ្វេភាគី​នោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់​លើ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ ទ្វេភាគីកន្លងមក និងបានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ឧស្សាហកម្មអាហារហាឡាល់ ការងារ ទូរគមនាគមន៍ និង​បច្ចេក​វិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។ ភាគីទាំងពីរក៏បាន ពិភាក្សា​ក្នុង​ការ​ពិនិត្យ​លទ្ធភាពពង្រីកជើ​ង​ហោះហើរ​ផ្ទាល់​ពីម៉ាឡេស៊ីទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជាខេត្តសៀមរាបជាដើម។

ជាការកត់សម្គាល់នៅក្នុងវិស័យការពារជាតិភាគីទាំងពីរបានឯកភាពបន្តជំរុញនូវ កិច្ច​សហ​ប្រតិបត្តិការរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​ធ្វើ​លំហាត់​រួមគ្នា​ព្រម​ទាំង​បាន​ឯកភាព​គាំទ្រ​ការ​សម្រប​សម្រួល​ សម្រាប់​គម្រោង​ខ្សែ​ប​ញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ឆ្លងកាត់​បាត​សមុទ្រ​រប​ស់​ប្រទេស​ម៉ាឡេស៊ី និងបានឯកភាព​ពិនិត្យ​លទ្ធភាព​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កិច្ច​សហប្រ​តិបត្តិការ​ទ្វេភាគី (JCBC) ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។

នាឱកាស​ដ៏វិសេសវិសាលនោះដែរ សម្តេចធិបតី បានអញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ចូលក្រាបថ្វាយបង្គំគាល់ ព្រះចៅ ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ជាទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រះបរមរាជវាំង និងបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ប្រធាន​ព្រឹទ្ធសភា និង ឯកឧត្ដម ប្រធានរដ្ឋសភាម៉ាឡេស៊ី។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញជា អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងធនាគារ​កណ្ដាល​ម៉ាឡេស៊ី។ អនុស្សរណៈ​នេះ​មានវិសាល​ភាព​គ្រប​ដណ្តប់​លើ​ទម្រង់​ជា​ច្រើន​ក្នុង​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេសទាំងពីរ រាប់បញ្ចូលទាំងការទូទាត់ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើក​លទ្ធភាព​ដល់​ការទូទាត់ឆ្លងដែនតាម QR Code ក្នុងនោះរួមទាំង​ការ​ផ្តល់​ភាពងាយ​ស្រួលដ​ល់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ីអាចទូទាត់ដោយស្ទែន QR Code នៅប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋ​កម្ពុជា​ក៏​អាចទូទាត់ដោយស្ទែន QR Code នៅប្រទេសម៉ាឡេស៊ីបានដូចគ្នា ដោយប្រើប្រាស់ រូបិយ​វត្ថុ​ក្នុង​ស្រុកសម្រាប់ការទូទាត់។ អនុស្សរណៈនេះ ក៏នឹងជួយគាំទ្រដល់យន្តការ​នៃ​កិច្ច​សហការ​ត្រួត​ពិនិត្យការ ទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។

ជាមួយ​វិស័យឯកជនវិញ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុង វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែល រៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និង​សភា​ពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី។ វេទិកា​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ហ៊ុន​នៃ​ប្រទេស​ទាំងពីរ និងតំណាងគឺសាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។

សម្តេចធិបតី ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សភា ពាណិជ្ជកម្មនិងឧស្សាហកម្មជាតិម៉ាឡេស៊ី និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់ទំនាក់ ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងជំរុញកាលានុវត្ត​ភាព​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ សម្តេចធិបតី បាន ទទួលជួបប្រធាននិងជានាយកប្រតិបត្តិធនាគារ MAYBANK ដែលជាធនាគារបានចាប់ផ្តើមសកម្មភាពធុរកិច្ចនៅ កម្ពុជាតាំងពីឆ្នាំ១៩៩៣។

សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់ សម្តេចធិបតី ក្នុង​នាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីនាពេលនេះ បាន​បង្ហាញ​ពី​ការងារ​ការ​ទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់របស់សម្តេចធិបតី ដើម្បីស្វែង​រក​ឧត្តម​ប្រយោជន៍​ជូន​ជាតិមាតុភូមិ និងប្រជាជន៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm