ក្រសួង-ស្ថាប័ននានាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស

2024/02/28 08:10:43 pm        327

ថ្ងៃទី២៨ ខែកុម្ភៈនេះ បណ្ដាក្រសួង-ស្ថាប័ននានា បានបន្ត​អញ្ជើញ​ចូលរួម​មក​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃ​រាជ នៃ​ព្រះរាជាណាចក្រកម្ពុជាដែលតម្កល់នៅទីតាំងវត្តឧណ្ណាលោមក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្តមានថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នជាច្រើន បានដឹកនាំមន្ត្រីក្នុងអង្គភាពរបស់ខ្លួន និង​នាំ​យក​នូវ​កូរោន​ផ្កា ដើម្បីចូលមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេច​ព្រះអគ្គ​មហា​សង្ឃ​រាជា​ធិបតី​កិត្តិ​ឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ការ​ចូលម​ក​គោរព​ព្រះវិញ្ញាក្ខន្ធ​នៅព្រឹកនេះ ចាប់ផ្ដើមដោយវត្តមាន សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី វត្តមាន​ក្រសួង​ព្រះបរមរាជវាំង ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អាជ្ញាធរ​សាវនកម្ម​ជាតិ ក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច រួមទាំងវត្តមានក្រសួងស្ថាប័នជាច្រើនទៀត នឹង​បន្ត​មក​គោរព​ព្រះសពជាបន្តបន្ទាប់នៅពេលរសៀលនេះផងដែរ។

ការរៀបចំការចូលគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស រៀបចំ​ឡើយ​ដោយ​ចាប់ផ្ដើមពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ សម្រាប់ក្រសួង រដ្ឋ​លេខាធិការដ្ឋាន ស្ថាប័ន និងបណ្ដាអង្គភាព។ កំឡុងពេលនេះ ប្រជាពលរដ្ឋ ក៏អា​ច​ចូល​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ បានដែរកំឡុងពេលទំនេរដែលពុំទាន់មាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន​អញ្ជើញ​មក​គោរព​។

សម្រាប់ប្រជាពលរដ្ឋ ដែលអញ្ជើញមកគោរពព្រះវិញ្ញាក្ខន្ធនៅថ្ងៃនេះ លើកឡើង​ជា​ការ​សោក​ស្ដាយ​ជា​ខ្លាំង ចំពោះការយាងចូលព្រះទិវង្គត របស់ព្រះអង្គ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃ​រាជ​នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា បានយាងចូលព្រះទិវង្គត នៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ក្នុងព្រះជន្មាយុ ៩៣​ព្រះវស្សា ដោយព្រះជរាពាធ។ ព្រះសពរបស់សម្ដេច ត្រូវរៀបចំធ្វើព្រះរាជពិធីបុណ្យ ក្នុង​វត្ត​ឧណ្ណា​លោម រាជធានីភ្នំពេញ ។ កម្មវិធីបុណ្យព្រះសពរបស់សម្ដេច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានរៀប​ចំ​គណៈកម្មការ ដើម្បីប្រារព្ធពិធីបុណ្យឲ្យបានសមគួរ តាមព្រះឋានៈរបស់ព្រះអង្គ។

ជាការគោរព ដឹងគុណចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃ​កាន់​ទុក្ខ ដោយគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ និងឯកជន និងមន្ត្រីរាជ​ការ​កង​កម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ គ្រប់ទីអារាម ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់កណ្ដាល នៃដងទង់ជាតិ នៅថ្ងៃទី២៧ ហើយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍​ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែល​មាន​លក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃដដែលនេះ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm