BREAKING NEWS !! ជនជាតិអាមេរិក ២ នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវឃុំឃាំងពីបទធ្វើឃាតប្រធានាធិបតីហៃទី

2021/07/09 10:49:54 am        928

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហៃទីពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតី Jovenel Moise ។

នគរបាលនិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានចូលរួមគម្រងការធ្វើឃាតប្រធានាធិបតី Jovenel Moise ដោយបន្ថែមថា ២៦ នាក់ក្នុងចំណោមពួកគេជាជនជាតិកូឡុំប៊ី និង ២ នាក់ជាជនជាតិអាមេរិកដើមកំណើតហៃទី។

រដ្ឋមន្រ្តីក្រសួងរៀបចំការបោះឆ្នោតលោក Mathias Pierre បានប្រាប់សារព័ត៌មាន CNN ថាបុរសដែលរូបគេបានបញ្ជាក់អត្តសញ្ញាណមានឈ្មោះថា James Solages គឺជា“ សមាជិកក្រុម” ដែលជាប់ទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃពុធ។

នៅពេលត្រូវបានសួរដោយទូរទស្សន៍ CNN ថាតើជនសង្ស័យជាពលរដ្ឋអាមេរិក ឬយ៉ាងណា លោក Pierre បាននិយាយថា "រហូតមកដល់ពេលនេះ គឺយើងទទួលបានតែព័ត៌មានប៉ុណ្ណឹងទេ ។

លោកនាយករដ្ឋមន្រ្តីស្តីទី Claude Joseph បាននិយាយថាជនជាតិកូឡុំប៊ី ៦ នាក់និងជនជាតិហៃទី ២ នាក់បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះ។

លោកJoseph បាននិយាយថាក្រុមអាជ្ញាធរបានចាប់ខ្លួនពួកវាយប្រហារភាគច្រើនដែលពាក់ព័ន្ធនិងបានស្នើសុំឱ្យសាធារណៈជនបន្ត ជួយយើង ហើយ ប្រសិនបើអ្នកឃើញអ្វី និយាយនឹងទៅ ។

នៅសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Port-au-Prince ស្នងការនគរបាល ហៃទី បាននិយាយថាមនុស្ស ៦ នាក់កំពុងស្ថិតក្នុងការឃុំឃាំង។ លោកបាននិយាយថាអាជ្ញាធរហៃទីបានចាប់អ្នកដែលបានប្រព្រឹត្តិការវាយប្រហារហើយឥឡូវនេះកំពុងស្វែងរកមេក្លោងនៅពីក្រោយការធ្វើឃាតនេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        320
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        297
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm