ចិន៖ ការល្បាតរបស់ឆ្មាំល្បាតឆ្នេរ ជុំវិញប្រជុំកោះតៃវ៉ាន់ គឺ «គ្មានអ្វីត្រូវរិះគន់នោះទេ»

2024/02/28 11:07:19 pm        74

រដ្ឋាភិបាលរបស់ប្រទេសចិន នៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) នេះ បានលើកឡើងថា ការល្បាតរបស់ឆ្មាំល្បាតឆ្នេររបស់ខ្លួន ជុំវិញប្រជុំកោះតៃវ៉ាន់ នៅជិតឆ្នេរសមុទ្រចិន គឺ «គ្មានអ្វីត្រូវរិះគន់នោះទេ» ហើយបានច្រានចោលការត្អូញត្អែរដែលថា ការឡើងទូកទេសចរណ៍របស់កោះតៃវ៉ាន់ពីសំណាក់ឆ្មាំល្បាត បានបង្កឲ្យមានការភ័យស្លន់ស្លោ។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ក្នុងខែកុម្ភៈនេះ បានចាប់ផ្តើមការល្បាតជាប្រចាំ នៅជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺប្រជុំកោះ Kinmen ដែលមានទីតាំងនៅទល់មុខនឹងទីក្រុង Xiamen និង Quanzhou របស់ប្រទេសចិន ជាកន្លែងដែលពលរដ្ឋចិន ២នាក់ បានស្លាប់ ពេលព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។

កោះតៃវ៉ាន់ កាលពីសប្តាហ៍មុន បានប្រាប់ឲ្យដឹងថា ទូកទេសចរណ៍កោះតៃវ៉ាន់ ដែលធ្វើដំណើរចេញពីប្រជុំកោះ Kinmen ត្រូវបានឆ្មាំល្បាតឆ្នេររបស់ចិនឡើងជិះមួយភ្លែត ដែលការធ្វើបែបនោះបានបង្កឲ្យមាន «ការភ័យស្លន់ស្លោ» ហើយបន្ថែមថា នៅក្នុងសប្តាហ៍នេះ នាវាចិនចំនួន ៥គ្រឿង បានចូលទៅក្នុងដែនទឹកហាមឃាត់ ឬស្ថិតក្រោមការគ្រប់គ្រង។

នៅឯសន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យសម្រាប់កិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន លោកស្រី Zhu Fenglian បានរំលឹកឡើងវិញថា ខ្លួនមិនទទួលស្គាល់ដែនទឹកដែលគ្មានដែនកំណត់ ជុំវិញប្រជុំកោះ Kinmen សម្រាប់អ្នកនេសាទនោះទេ ហើយបាននិយាយថា ឆ្មាំល្បាតឆ្នេរមិនបានបង្កឲ្យមានជាការភ័យខ្លាច ឬរឿងរ៉ាវមិនល្អណាមួយពីការឡើងទូកទេសចរណ៍នោះទេ។

អ្នកស្រីបានបន្ថែមថា ឆ្មាំល្បាតឆ្នេរអនុវត្តភារកិច្ចផ្លូវការរបស់ខ្លយននៅក្នុង «ដែនទឹករបស់ពួកគេ» ដោយស្របតាមច្បាប់ ដើម្បីរក្សា «សណ្តាប់ធ្នាប់ធម្មតា» និងការពារអាយុជីវិតអ្នកនេសាទ និងអ្នកធ្វើដំណើរ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm