គម្រោងលើកកម្ពស់សុខភាព ធ្វើឱ្យស្រ្តីបានយល់ដឹងពីជំងឺមហារីក និងសារៈសំខាន់ក្នុងវិធានការការពារ

2024/02/29 12:28:49 am        202

ភ្នំពេញ ៖ គម្រោងលើកកម្ពស់សុខភាព ធ្វើឲ្យស្រ្តីនៅកម្ពុជាជាច្រើន បានយល់ដឹងបញ្ហាសុខភាព ជាពិសេសជំងឺមហារីក និងសារៈសំខាន់ក្នុង វិធានការនៃការការពារ និងបានផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងហ៊ានសម្រេចចិត្តទៅទទួលយកសេវា ថែទាំសុខភាពនៅមូលដ្ឋាន សុខាភិបាលជាដើម។

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី Jane Tay Yu Ling អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោកជំទាវ កិត្តិបណ្ឌិត បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ លើការ អនុវត្តគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា ដែលមានរយៈពេល៥ឆ្នាំ (ឆ្នាំ២០២២ដល់ឆ្នាំ២០២៦), ដោយ គម្រោងនេះផ្តោកលើការអប់រំផ្សព្វផ្សាយ ទាក់ទងនឹងសុខភាព ជំងឺមហារីកសុដន់, មហារីកមាត់ស្បូន, អាហារូបត្ថម្ភ និងចំណេះដឹង ហិរញ្ញវត្ថុជាដើម។

លោកជំទាវកិត្តិបណ្ឌិត លើកឡើងបន្តថា បន្ទាប់ពីការអនុវត្តគម្រោងជាប់២ឆ្នាំកន្លងនេះ ឃើញថា ស្រ្តីមានការយល់ដឹងច្រើន ទាក់ទងនឹងជំងឺមហារីក និងសារៈសំខាន់ក្នុងវិធានការនៃការការពារ ចេះពិនិត្យរកជំងឺមហារីកសុដន់ដោយខ្លួនឯង ដើម្បីព្យាបាលឱ្យទាន់ ពេលវេលា។ ទន្ទឹមនឹងនេះ គម្រោងលើកកម្ពស់សុខភាព ក៏បានជម្រុញឲ្យប្រជាជនផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងហ៊ានសម្រេច ចិត្តទៅទទួលយកសេវាថែទាំសុខភាព នៅមូលដ្ឋានសុខាភិបាលឱ្យបានឆាប់បំផុត។

ក្នុងជំនួបនេះ, លោកស្រី Jane Tay Yu Ling អគ្គនាយិកា បានថ្លែងអំណរគុណ ចំពោះលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ដែលតែងតែងគាំទ្រ និងផ្តល់កិច្ចសហការដល់ល្អជាមួយក្រុមហ៊ុន ក្នុងការអនុវត្តសកម្មភាពកន្លងមក ហើយរំពឹងថា បេសកម្មនេះនឹងបន្តប្រកបទៅដោយផ្កែផ្កា ក្នុងការជួយលើកកម្ពស់ចំណេះដឹង ស្របទៅនឹងចក្ខុវិស័យនៃកិច្ចសហការ និងជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺមហារីកសុដន់ និងលើកទឹកចិត្តស្ត្រីឱ្យមកទទួលការពិនិត្យរោគវិនិច្ឆ័យ និងស្វែងយល់ លម្អិតអំពីជំងឺនេះ ក៏ដូចជារបៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបាន ឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        14
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm