ក្រសួងការងារ បង្ហាញក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករខ្មែរស្របច្បាប់ទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់

2024/02/29 03:10:42 am        416

ភ្ណំពេញ ៖ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីការជ្រើសរើសនិងបញ្ជូនពលករខ្មែរដោយស្របច្បាប់ និងជៀសវាងការចាញ់បោកក្រុមមេខ្យល់ តាមរយៈទីភ្នាក់ងារ ឬក្រុមហ៊ុនខុសច្បាប់នានា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញការផ្សព្វផ្សាយជាផ្លូវការពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការអនុញ្ញាតឱ្យជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅតាមបណ្តាប្រទេសនានា មានដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតាជាដើម។

ការប្រកាសផ្សព្វផ្សាយនេះ ជាព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន ដែលចង់ទៅបម្រើការងារនៅប្រទេសនានា ដូចជា៖

១- ប្រទេសថៃគឺមានទីភ្នាក់ងារស្របច្បាប់ចំនួន៩៧។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖

២- ប្រទេសម៉ាឡេស៊ី មានទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរស្របច្បាប់ ចំនួន៩៥។

៣-សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ទៅបម្រើការងារនៅតាមបណ្តាប្រទេសផ្សេងៗទៀតដូចជា ប្រទេសជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតា ដោយស្របច្បាប់។

សូមបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្មោះក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកកាន់លេខទូរស័ព្ទ ០១៥ ៧៨៦ ៩៨៨ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការងារ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ https://www.mlvt.gov.kh។ (https://www.mlvt.gov.kh/)

ជាការកត់សំគាល់ ក្រៅតែពីការជូនដំណឹងពីការជ្រើសរើសទីភ្នាក់ងារ ដើម្បីទទួលបានការធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ហើយនោះ រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ពលករខ្មែរដែលបម្រើការងារនៅក្រៅប្រទេសផងដែរ។ ជាក់ស្តែងកន្លងមក ប្រមុខរាជរដ្ឋាភិបាល តែងតែអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរ នៅតាមបណ្តាប្រទេសនានាដោយផ្ទាល់ និងបានរៀបចំកម្មវិធីនានាដូចជា អាហារសាមគ្គី និងការជួបជុំសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរជាដើម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលប្រៀបបីដូចជាឪពុកម្តាយ នឹករលឹកដល់កូនៗដែលបានចេញមកធ្វើការនៅក្រៅប្រទេស យ៉ាងដូច្នេះដែរ៕ ដោយ ៖ វិចិត្រ


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm