ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចុះឃាត់រថយន្តដឹកលើសទម្ងន់តាមដងផ្លូវជាតិលេខ៧

2024/02/29 03:37:27 pm        259

ត្បូងឃ្មុំ៖ ក្រុមការងារជញ្ជីងចល័ត ដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នៅចំនុចភូមិ សាឡាង១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់បានរថយន្តចំនួន២គ្រឿង ដែលបានដឹករហូតដល់ជិត ៨០តោន ។

រថយន្តដែលឃាត់បានខាងលើគឺជាប្រភេទរថយន្តធន់ធំសណ្តោងសឺមីដោយ១គ្រឿងពាក់ស្លាកលេខ កំពង់ចាម 3A- 1770 ដឹករហូតដល់ ៧៧ តោន និងរថយន្តមួយគ្រឿងទៀតពាក់ស្លាក់លេខ ត្បូងឃ្មុំ 3A -4329 ដឹករហូតដល់៧៤ តោន ។ បន្ទាប់ពីរកឃើញថារយន្តទាំង២ បានដឹកលើសទម្ងន់ដែលធ្វើប៉ះពាល់ និងខូចខាតដល់ផ្លូវជាតិ សមត្ថកិច្ចបានសម្រេចធ្វើការផាកពិន័យដោយឃាត់រថយន្តទាំង២ទុក មិនឳ្យធ្វើចរាចរណ៍លើដងផ្លូវរយៈពេលមួយឆ្នាំ។

បន្ទាប់ពីរកឃើញរថយន្តដឹកលើសទម្ងន់ទាំង២ ខាងលើនេះឯកឧត្តម សេង ឈួន បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវចូលរួមអនុវត្តច្បាប់ឳ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ និងថែរក្សាផ្លូវ ដែលរាជរដ្ឋាភិបាលបានចំណាយថវិការច្រើន សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ។

ទន្ទឹមនឹងនេះដែរ​ ម្ចាស់រថយន្តទាំងអស់នៅតែបំពានច្បាប់នោះ​អាជ្ញាធរមានសមត្ថកិច្ចមិនលើកលែងឡើយ ដោយត្រូវតែអនុវត្តតាមច្បាប់ ៕​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm