អាជ្ញាធរខណ្ឌ៧មករា ទុករយៈពេល៣ថ្ងៃ ដល់ក្រុមអ្នកលក់ដូរលើផ្លូវលេខ ១៣៤ ឲ្យរើចេញ

2024/02/29 06:27:43 pm        356

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៤ ចំណុច មុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយ​ធ្វើកិច្ច​សន្យា​ទុក្ខ​រយៈពេល​បី​ថ្ងៃ​ឱ្យ​ក្រុម​អាជីវករ​លក់ដូររំលោភលើចិញ្ចើមផ្លូវរើចេញដោយខ្លួនឯង បើពុំដូចនេះ​ទេ​អាជ្ញាធរ និង​ចុះចា​ត់​វិធាន​ការរដ្ឋបាល។

ការចុះរៀបចំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​មាន​ការណែនាំ​ពី​លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ក្រូច សុធន់ នាយករង​រដ្ឋបាល​ដឹក​នាំ​​កម្លាំង​គណៈបញ្ជាការឯកភាព ខណ្ឌចុះ ណែនាំនិងធ្វើកិច្ចសន្យា ដល់អាជីវកយកផ្លូវតាំង ដាក់ទូ លក់ដូរ និងទីតាំងផ្ញើម៉ូតូ ស្ថិតនៅអមសងខាងកំណត់ផ្លូវលេខ ១៣៤ ជាប់​របង​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានីភ្នំពេញ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការចុះណែនាំធ្វើកិច្ចសន្យានេះ លោក ក្រូច សុធន់ នាយករងរដ្ឋបាលខណ្ឌ៧មករាបានឲ្យBTV ដឹង​ថា កំណាត់ផ្លូវនេះអាជ្ញាធរបានចុះអប់រំណែនាំនិងរៀបចំជាញឹកញាប់ផងដែរ តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ធំហាក់មិនចូលរួមសហការជាមួយអាជ្ញាធរឡើយ ដូច្នេះនៅថ្ងៃ​នេះ​អាជ្ញាធរ​ចុះ​ធ្វើ​កិច្ច​សន្យា​ដោយ​ទុករយៈពេលបីថ្ងៃឲ្យក្រុមអាជីវករលក់ដូររំលោភលើផ្លូវឲ្យរើតូបចេញ និងទីតាំង​ផ្ញើម៉ូតូ ចេញដោយខ្លួនឯង។ ក្នុងរយៈពេល ៣ថ្ងៃក្រោយ​បើ​មិន​រុះរើ​តាម​កិច្ច​សន្យា​របស់​អាជ្ញាធរ​នោះ​ទេ​រដ្ឋបាលខណ្ឌ និងចុះអនុវត្តវិធានការរដ្ឋបាល។

លោកនាយករងរដ្ឋបាលបានបន្ថែមថា អាជ្ញាធរចុះរៀបចំនេះដើម្បីឲ្យ រក្សាបរិស្ថានអនាម័យ សណ្ដាប់​ធ្នាប់​សាធារណៈ មានសោភ័ណភាពនិងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើជើង។ ដោយ​កន្លង​មក​ក្រុម​អាជីវករ​ទាំងនេះ​បាន​យក​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ និង​ផ្ញើ​ម៉ូតូ​បង្ក​ការ​កស្ទះ ចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៣៤នេះ។

ជាចុងក្រោយអាជ្ញាធរខណ្ឌ៧មករាបានសំណូមពរដល់អាជីវករលក់ដូរតាមបណ្ដោយផ្លូវលេខ១៣៤​នេះនឹងអាជីវករលក់ដូរតាមដោយផ្លូវផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី រក្សា​បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និង​រំដោះ​ចិញ្ចើម​ផ្លូវ​ សម្រាប់​អ្នក​ថ្មើ​ជៀសវាង​អាជ្ញាធរ​ចាត់វិធានការរដ្ឋបាល៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        98
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm