រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាំផ្ទះលោក សាមសេដ អាក់តា (Shamshad Akhtar) បានបញ្ជាក់នៅក្នុងការឆ្លើយតបទៅកាន់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានផ្តល់ប្រាក់កម្ចីជាង ២ពាន់លានដុល្លារ ដល់ប្រទេសប៉ាគីស្ថាន។

សារព័ត៌មាន Geo News ដែលបានរាយការណ៍ដល់ព័ត៌មានរ៉យទ័រជាលើកដំបូង បាននិយាយដោយដកស្រង់ប្រភពពីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថានថា ប្រាក់កម្ចីចំនួន ២ពាន់លានដុល្លារ ត្រូវផ្តល់ នៅក្នុងខែមីនា ហើយត្រូវបានពន្យាររយៈពេលមួយឆ្នាំ។ ទីក្រុងប៉េកាំង បានធ្វើការទំនាក់់ទំនងការសម្រេចចិត្តនេះ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។

សេដ្ឋកិច្ចដែលជាប់គាំងដោយបញ្ហាលុយប្រាក់របស់ប្រទេសប៉ាគីស្ថាន កំពុងតស៊ូ ដើម្បីស្ថិរភាពពីវិបត្តិហិរញ្ញវត្ថុ និងទទួលបានការរៀបចំរង់ចាំប្រាក់ចំនួន ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កាលពីរដូវក្តៅមុន។
ទីភ្នាក់ងារវាយតម្លៃ Fitch បាននិយាយកាលពីសប្តាហ៍មុនថា ជំហរខាងក្រៅដែលងាយរងគ្រោះរបស់ប្រទេសប៉ាគីស្ថាន មានន័យថា ការធានាហិរញ្ញវត្ថុពីដៃគូពហុភាគី និងទ្វេភាគី នឹងក្លាយជាបញ្ហាបន្ទាន់បំផុតមួយ ដែលរដ្ឋាភិបាលបន្ទាប់ កំពុងប្រឈម។