ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យពង្រឹងការគ្រប់គ្រងអាវុធ និងព្រមានបណ្ដេញពីក្របខណ្ឌ ចំពោះនគរបាលណាដែលឲ្យអាវុធអ្នកដទៃខ្ចី

2024/02/29 06:52:28 pm        472

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានបញ្ជា​ឲ្យ​ពង្រឹង​ការ​គ្រប់​គ្រង​អាវុធជាតិផ្ទុះឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ហើយព្រមានបណ្តេញចេញ​ពី​ក្រប​ខណ្ឌ​​ចំពោះមន្រ្តីនគរ បាលណាដែលឲ្យអាវុធដល់អ្នកដទៃខ្ចី។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួងមហាផ្ទៃនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា​ បាន​លើកឡើងថា ឯកឧត្តមរំពឹងថា «មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិនមាន​ការ​អនុញ្ញាត ឬឲ្យសំបុត្របេសកកម្ម និងអាវុធទៅឲ្យអ្នកដទៃខ្ចី ខ្ញុំគិតថាមិន​ចាំបាច់​ទុក​ក្នុង​ក្រប​ខណ្ឌ​អ្វី​ទៀត​នោះទេ​ គប្បីបណ្តេញចេញភ្លាមតែម្តងពីព្រោះកាំភ្លើងនេះមិនធម្មតានោះទេ កាលណា​យក​ទៅ​គឺ​យក​ទៅធ្វើអ្វីខុស អាចនឹងសម្លាប់គេបាន អាចនឹងប្រើប្រាស់​ទៅលើអ្វី​ផ្តេសផ្តាស់​បាន​ស្រេច​តែ​ចិត្ត អញ្ចឹងហើយការងារនេះសូមឲ្យមើល(គ្រប់ស្នង គារនគរបាលរាជធានី-ខេត្ត)»។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានបញ្ជា​ឲ្យ​ពិនិត្យ​មើល​ចំពោះ​អ្នក​យាម​តាម​បណ្តាក្រុ​មហ៊ុនធំៗផងដែរ ខណៈសព្វថ្ងៃនេះអគ្គ​ស្នងការដ្ឋាន​នគរបាល​បាន​ប្រមូល​អ្នក​ដែល​យាម​តាមបណ្តាក្រុមហ៊ុនបានមួយចំនួនធំៗហើយ នៅសល់តែបន្តិចបន្ទួចទេ តែទោះ​ជា​យ៉ាង​ណាក៏ដោយ យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះអាវុធជាតិផ្ទុះ​នេះ​សំខាន់​ណាស់​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ​មិន​ត្រូវ​ធ្វេស​ប្រហែស​តទៅទៀ​ត​នោះ​ឡើយ។

ដោយឡែកទាក់ទងនឹងស្លាក់លេខឡាននគរបាលវិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ព្រមាន​ខ្លាំងៗផងដែរ ដោយឯកឧត្តមបានធ្វើការដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់ ដែល​ប្រើប្រាស់ស្លាកលេខឡាននគរបាលខុសរឿង ត្រូវតែបញ្ឈប់​ភ្លាម​ខណៈ​ឡាន​នគរបាល​ខ្លះ​ជិះ​ទៅ​ធ្វើ​ការ​នៅក្នុងកាស៊ីណូ និងខ្លះទៀត ចត់នៅមុខខារ៉ាអូខេជាដើមនោះ។ ដូច្នេះ​ឡាន​ស្លាក់​លេខ​នគរបាល​នេះ គឺមិនត្រូវឲ្យបុគ្គលណាខ្ចីឬក៏ប្រើក្រៅពីនគរបាលធ្វើ ការក្នុងក្រប​ខណ្ឌ​ខ្លួន​ឯង​បាន​ទេ ដូច្នេះស្នងការរាជធានី-ខេត្តទាំងអស់ត្រូវតែធ្វើការពិនិត្យឡើងវិញដើម្បី សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ជាតិ​យើង​ទាំងមូល៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm