អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបឈ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញ​ធនធានធម្មជាតិ

2024/02/29 07:04:24 pm        376

ប្រតិកម្មរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែល​ផលិត​មាតិកា​ដោយ​យកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បី​ទាក់ទាញ​កា​រ​ចាប់​អារម្មណ៍​ពី​សាធារណ​ជន​។

អ្នកនាំពាក្យរូបនេះ បានធ្វើការអប់រំដោយផ្ទាល់ ដល់ម្ចាស់គណនេយ្យខាងលើ និង​ស្នើ​ឱ្យ​មាន​ការ​លប់​ចេញ​ពី​បណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូប ដែលធ្វើពីសាច់​សត្វ​ព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្សនិងការពារ ឱ្យ​គង់វង្សសម្រាប់កូនចៅតជំនាន់។

ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួង​បរិស្ថាន បាន និង​កំពុង​ចាត់វិធានការ​តឹងរឹង​ចំពោះ​បទ​ល្មើសធនធានធម្មជាតិ ក្នុងនោះគឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នក​ប្រព្រឹត្ត​បទ​ល្មើស​ធនធាន​ធម្មជាតិ​។ ជាមួយគ្នានេះការអប់រំជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋ​ទាំង​អស់ មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ និងធនធានជីវៈចម្រុះ ក៏ជាផ្នែក​សំខាន់​ដែល​ក្រសួង​បាននិងកំពុងយកចិត្តទុកដាក់។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ជាពិសេស ការ​បរិភោគ​សត្វ​ព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេល​ខ្លះ​ប្រឈម​នឹងការបាត់បង់ជីវិត។

អ្នកនាំពាក្យសង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួម​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និង​ជី​វចម្រុះឱ្យបានល្អថែមទៀត។ សត្វព្រៃនិងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុង​ការ​ធានា​សេវា​កម្ម​ប្រព័​ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេស​ធានា ដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

អ្នកនាំពាក្យបានលើកឡើងថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់​ស្រមោច​ ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិ អាចចាប់ សម្លាប់ និងរំលាយសត្វល្អិតជាអាហារ ដែល​ចូល​ទៅ​ក្នុង​ទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជា​ហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជានៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅ​តំបន់​ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា បានជម្រាបជូនថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវ​បាន​ដាក់​ក្នុង​ឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ។ ជា​មួយ​គ្នា​នេះ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើសុំប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមថែរក្សា ផ្កា​បំពង់​ក្រឡោម​កម្ពុជាយើងដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្ស និងចូលរួមថែរក្សា​សោភ័ណ​ភាព​ នៅតាមមូលដ្ឋាន នៅតាមរមណីយដ្ឋានធម្មជាតិឱ្យបានស្រស់ស្អាត ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​ឱ្យ​មក​ទស្សនា​បានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ កាន់​តែ​ប្រសើរថែមទៀត៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm