រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យខេត្តចំនួន១១ ត្រួតពិនិត្យឡើងវិញទាក់ទងនឹងល្បែងជល់មាន និងល្បែង ខុសច្បាប់ដទៃទៀត

2024/02/29 07:13:25 pm        464

ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បាន​ណែនាំ​ដល់​អភិបាល​ខេត្ត​ចំនួន​១១ ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះដែនដីរបស់ខ្លួនដែលមានល្បែងជល់មាន់ ល្បែង​ផ្សង​សំណាង​ផ្សេងៗ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនទៀត រួមទាំងបទល្មើស​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ខេត្តចំនួន១១ដែលត្រូវបានគេរាយការណ៍ថា នៅ មាន​បទល្មើសច្រើនគួរឲ្យព្រួយបារម្ភនៅឡើយនោះ គឺមានខេត្តកំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ ក្រចេះ ​ពោធិ៍សាត់ បាត់ដំបង ខេត្តកណ្តាល ត្បូងឃ្មុំ ព្រះសីហនុ តាកែវ និងព្រៃវែងជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសង្កត់ថា «ខ្ញុំសូមឲ្យខេត្តទាំង១១នេះ មេត្តា​សិក្សា​ឡើង​វិញ​ទៅ​លើកិច្ចការងារសន្តិសុខរបស់ខ្លួន ហើយសូមឲ្យចូលរួមពិភាក្សាជាមួយរដ្ឋបាល ខេត្ត​ក្នុង​គោលដៅ​ទប់ស្កាត់លើបញ្ហាទាំងអស់នេះ។ ក្នុងន័យនេះខ្ញុំគ្មានការស្តីបន្ទោសអ្វីនោះទេ ប៉ុន្តែ​សូម​ឲ្យ​ធ្វើការបន្តរឹតបន្តឹងចំពោះបញ្ហានេះ ជាពិសេសល្បែងផ្សងសំណាងខុសច្បាប់ និងជល​មាន់​ជា​ដើម។ល។ ដែលបញ្ហានេះកំពុងពុលនៅក្នុងសង្គម ដូច្នេះខ្ញុំ​សូម​ស្នើ​ទាក់​ទង​នឹង​បញ្ហា​ទាំង​នេះ»​។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នេះ​គឺបានធ្វើឡើងក្នុងពិធី​បើក​​សន្និបាតត្រួត​ពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួង​មហាផ្ទៃនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅទីស្តីការក្រសួងមហាផ្ទៃ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm