ក្រុមហ៊ុនជប៉ុនបន្ថែមទុនប្រមាណ ១លានដុល្លារ ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅខេត្តកំពង់ធំ

2024/02/29 07:24:02 pm        435

ក្រុមហ៊ុន MIRARTH Green Tec (មីរ៉ាត់ អាហ្គ្រី ឯ.ក) ជប៉ុនបោះទុនជាង១លានដុល្លារអាមេរិក សាងសង់​ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅខេត្តកំពង់ធំ ដើម្បីបង្កើននាំចេញ​ទៅ​កាន់​​ទីផ្សារ​ក្រៅ​ប្រទេស។ រោងចក្រនេះមានទីតាំង ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

លោក គេនតារ៉ូតានីយូជី (KENTARO TANIGUCHI) ប្រធានក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក បាន​បញ្ជាក់ថា ការបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមនៅពេលនេះ បាន​ប្រើ​ប្រាស់​ទុន​ប្រមាណ ១លានដុល្លាអាមេរិច មានផ្ទៃក្រឡា ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ បំពាក់ជា​មួយ​សម្ភារ​បរិក្ខា ដើម្បីផលិត កែច្នៃ គ្រាប់ស្វាយចន្ទី បាន១០តោន ក្នុង១ថ្ងៃ។ ក្នុងនោះរោងចក្រមានសមត្ថភាពកែច្នៃ គ្រាប់ស្វាយចន្ទី ១៥០០តោនក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និង​ឡើងដល់ ៣០០០តោនក្នុង១ឆ្នាំនៅឆ្នាំបន្តបន្ទាប់។ បន្ថែមលើពីនេះ ក្រុមហ៊ុន​ក៏​បាន​ចុះ​កិច្ច​សន្យា​ប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាសហគមចំនួន១០ ដែលមានក្នុងខេត្តព្រះវិហារចំនួន ៥ និង​ខេត្តកំពង់ធំចំនួន ៥ ដែលមានចំនួនសរុបចំនួន៨ពាន់តោន ផងដែរ ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងដែរថា ខេត្តកំពង់ធំ ជាខេត្តដែលមាន សក្តានុពល​លើការដាំដុះដំណាំកសិកឧស្សាហ៍កម្ម មានកៅស៊ូ ស្វាយ និងស្វាយចន្ទីផងដែរ។ ក្នុង​នោះ ដំណាំស្វាយចន្ទី បានដាំដុះលើផ្ទៃដីប្រមាណជិត ១៥ម៉ឺនហិចតា ផ្ទៃដី​កំពុង​ប្រមូល​បច្ចុប្បន្ន​ចំនួន ៨ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម១,៥តោនក្នុង១ហិចតា ។ បច្ចុប្បន្ន​ខេត្ត​កំពង់ធំ​សហគ្រាស​សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែល​បាន​អញ្ជើញ​ជា​អធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីករោងចក្រនេះបាន មានប្រសាសន៍​ថា​ដោយ​មើល​ឃើញ​ពី​សក្តានុពល នងិ កាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែម ដំណាំស្វាយចន្ទី ខណៈ​លទ្ធភាព​កែច្នៃ ក្នុងស្រុក នៅមានកម្រិត ហើយការនាំចេញ ដោយ​មិន​មាន​ការ​កែច្នៃ​បាន​ធ្វើ​អោយ​បាត់ប​ង់​តម្លៃបន្ថែមច្រើន ទើបរាជរដ្ឋាភិបាលកម្ពុជា នីតិកាលកន្លង​ទៅ​ក្រោមកា​រ​ដឹកនាំរ​បស់​សម្តេច​អគ្គ​មហាសេនាបតី តេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា មានឆន្ទះមោះមុត និង ចក្ខុ​វិ​ស័យច្បាស់លាស់ ក្នុងការប្រែក្លាយកម្ពុជា ទៅជា​ប្រទេស​នាំ​ចេញ​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ ក្នុងន័យនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពី ស្វាយចន្ទី ២០២២-២០២៧” ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទី កែច្នៃ និង ជំរុញ ការ​នាំ​ចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និង លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិត ផ្គត់ផ្គង់ ស្វាយចន្ទី​ដល់​ទីផ្សារ​ក្នុង​ស្រុក ក្នុងតំបន់ និង លើពិភពលោក។ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់ វិនិយោគិន អ្នកកែច្នៃ ទាំង​កម្រិតថ្នាក់ជាតិ និង អន្តរជាតិ រួមគ្នាលើកកម្ពស់ខ្សែច្រវាក់ តម្លៃស្វាយចន្ទី ដោយយកកម្ពុជា ជាគោល​ដៅសម្រាប់ការកែច្នៃ និង ការនាំចេញ៕ អត្ថបទ​៖ ​ដាវណ្ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm