ស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំង ខូចអស់៤០០ហិកតា នៅ៣៣៦ហិកតាកំពុងសង្គ្រោះ ខណៈស្រូវប្រាំង៣៣៣០ហិកតារងផលប៉ះពាល់

2024/02/29 09:35:44 pm        108

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា ឆ្នាំនេះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំង កសិករបានបង្ករបង្កើនផលបានប្រមាណជាង៥ម៉ឺន៤ពាន់ហិកតា ហើយស្រូវរងផលប៉ះពាល់ពីការខ្វះទឹកស្រោចស្រពចំនួន៣៣៣០ហិកតា ជួយសង្គ្រោះបាន២៥៩៤ហិកតា ស្រូវប្រាំងដែលខូចមានចំនួន៤០០ហិកតា និងស្រូវប្រាំងកំពុងជួយបន្តមានចំនួន៣៣០ហិកតា។

 លោក ងិន ហ៊ុន បានបន្តថា៖ ការងារបង្ករបង្កើនផលស្រូវប្រាំងឆ្នាំ២០២៣និង២០២៤នេះ បានភ្ជួររាស់សម្រាប់ដាំដុះដោយប្រើគ្រឿងយន្តមានចំនួន៥៤៩០៧ហិកតា ដាំដុះបានចំនួន៥៤៩០៧ហិកតា ស្មើនឹង១៤៥,៦៤% លើផែនការ៣៧៧០០ហិកតា ហើយប្រជាកសិករបានធ្វើលឿនជាងឆ្នាំទៅចំនួន៩៧១៣ហិកតា។ ចំពោះស្រូវប្រាំង ការខ្វះទឹកស្រោចស្រពចំនួន៣៣៣០ហិកតា ជួយសង្គ្រោះបាន២៥៩៤ហិកតា ស្រូវប្រាំងដែលខូចមានចំនួន៤០០ហិកតា និងស្រូវប្រាំងកំពុងជួយបន្តមានចំនួន៣៣០ហិកតា ក្នុងនោះមាននៅក្នុងភូមិ៤ ឃុំគោកបន្ទាយ ស្រុករលាប្អៀរចំនួន៤០០ហិកតា សង្គ្រោះបានទាំង៤០០ហិកតាហើយ។ ភូមិទាំង៤៦ នៃឃុំទាំង៨ ស្រុកបរិបូណ៌ មានឃុំអញ្ចាញរូង មាន៦ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន១៧៦ហិកតា សង្គ្រោះបាន១២៨ហិកតា ខូចខាតអស់៤៨ហិកតា។ ឃុំចក មាន៥ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន១០៥ហិកតា សង្គ្រោះបាន៤៥ហិកតា ខូចខាតអស់៦០ហិកតា ។ ឃុំខុនរ៉ង មាន៨ភូមិ ប៉ះពាល់ផ្ទៃដីស្រូវប្រាំងចំនួន១៩៥ហិកតា សង្គ្រោះបាន១៦៩ហិកតា និងខូចខាតអស់២៦ហិកតា ។ ឃុំមេលំ មាន២ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៥០០ហិកតា សង្គ្រោះបាន៣៧២ហិកតា ខូចខាតអស់ចំនួន១២៨ហិកតា ។ ឃុំផ្សារមាន៧ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៣៥០ហិកតា សង្គ្រោះបាន២៨៨ហិកតា ខូចខាតអស់៦២ហិកតា ។ ឃុំត្រពាំងចាន់ មាន៤ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៤៤ហិកតា សង្គ្រោះបាន៦ហិកតា ខូចខាតអស់៣៨ហិកតា ។ ឃុំពន្លៃ មាន៦ភូមិ ប៉ះពាល់ស្រូវប្រាំងចំនួន៥៦ហិកតា សង្គ្រោះបាន២៧ហិកតា ខូខខាតអស់២៩ហិកតា ។ ឃុំពពេល មាន៨ភូមិប៉ះពាលស្រូវប្រាំងចំនួន៣៩ហិកតា សង្គ្រោះបាន៣០ហិកតា ខូចខាតអស់៩ហិកតា។

ចំពោះស្រូវប្រាំងដែលប្រឈមនឹងការខ្វះទឹកស្រោចស្រពក្នុងខេត្តកំពង់ឆ្នាំង ទាំងរាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្ម បានពួតដៃគ្នាចុះដល់ស្រែប្រាំងខ្វះទឹក និងបានជួយជីកប្រឡាយ ស្តារប្រឡាយ បូមទឹកពីទន្លេ និងបឹងដាក់ស្រូវប្រជាកសិករបានជាបន្តបន្ទាប់ ។ ដោយ ៖ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm