វិនិយោគិនចិនប្រមាណ ១០០នាក់ មកស្វែងយល់សក្តានុពលពាណិជ្ជកម្មនៅកម្ពុជា

2024/02/29 10:22:15 pm        136

ភ្នំពេញ ៖ ក្រុមវិនិយោគិនជនជាតិចិន ហុងកុង និងម៉ាកាវ ចំនួនប្រមាណ១០០នាក់ បានអញ្ញើញចូលរួមសិក្ខាសាលាក្រោមប្រធានបទស្តីពី បច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីស្វែងយល់ពីសក្តានុពលនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

​នៅក្នុងពិធីបើកសិក្ខាសាលា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធី គិតត្រឹមខែមករា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងចិន សរុបមានចំនួនជាង ១ពាន់ ១៥០លានដុល្លារអាម៉េរិក ដោយក្នុងនោះ ទំហំដែលបាននាំចេញពីកម្ពុជាទៅចិន មានចំនួនប្រមាណ ១២១,៧៣លានដុល្លារអាម៉េរិក ហើយទំហំនាំចូលពីចិនមកកម្ពុជា មានចំនួនជាង ១ពាន់ ៣២លានដុល្លារអាម៉េរិក ដែលមានការកើនឡើងចំនួន ១៨,៧០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣កន្លងទៅ។ 

លោកជំទាវបានបន្តថា ដោយឡែក ទំហំពាណិជ្ជកម្ម និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មានចំនួនសរុបជាង ២ពាន់ ៧៤៦លានដុល្លារ មានការកើនឡើងចំនួនជាង ២១% ដែលនេះបានបង្ហាញពីសមត្ថភាពពាណិជ្ជកម្មដ៏មមាញឹក និងខ្លាំងក្លារបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ជាពិសេសគឺមិត្តចិន ដែលជាសញ្ញាវិជ្ជមានបង្ហាញជូនដល់បណ្តាវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសបានឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍ និងភាពរីកចម្រើននៃកម្ពុជា បើទោះបីជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៃវិបត្តិសកលនានាយ៉ាងណាក្តី ក៏ប្រទេសកម្ពុជានៅតែរក្សាបានគោលជំហរនឹងនរសម្របបានគ្រប់កាលៈទេសៈ និងស្វាគមន៍រាល់វិនិយោគិនមកពីគ្រប់ទិសទី ដោយគ្មានការរើសអើងណាមួយឡើយ។

ក្នុងអង្គសិក្ខាសាលានេះ ភាគីកម្ពុជាបានបង្ហាញអំពីសក្តានុពលចម្បង ដែលសមស្របសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ជូនដល់ក្រុមវិនិយោគិនមកពីចិន ហុងកុង និងម៉ាកាវ មានដូចជា បង្ហាញពីស្នាដៃដឹកនាំក្នុងរយៈពេល ៤០ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរក្សានូវសុខសន្តិភាពពេញលេញ ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ដែលជួយឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុម ហើយនាពេលបច្ចុប្បន្ន ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្តេជ្ញាថែរក្សាការពារកត្តាទាំងនេះ ជូនដល់ប្រជាជនក្នុងប្រទេស ដែលនឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនថ្មីៗបន្ថែមទៀត និងបានបង្ហាញបន្ថែមពីទីផ្សារ ក៏ដូចជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីសេដ្ឋកិច្ចបើកចំហរ និងទីផ្សារសេរីធំទូលាយដែលមានសក្តានុពលខ្ពស់ចំពោះការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកជាដើម។ល៕

អត្ថបទ​ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        88
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm