
កាលពីថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានស្វាគមន៍រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុងវ៉ាស៊ីងតោន ។
ប្រមុខការទូតទាំង ២ បានពិភាក្សាលើភាពជាដៃគូទ្វេភាគី និងកិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យនាពេលខាងមុខ ។
លោក Blinken និងលោក Cho បានបញ្ជាក់ឡើងវិញពីសាមគ្គីភាពលើបញ្ហាសកល រួមទាំងបញ្ហារបស់កូរ៉េខាងជើង និងការគាំទ្រអ៊ុយក្រែន ។
ពួកគេបានឆ្លុះបញ្ចាំងផងដែរពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិត្យា និងកិច្ចខិតខំត្រីភាគីជាមួយជប៉ុន ។
ជំនួបនេះដែរ បញ្ចប់ទៅជាមួយសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត និងគូសបញ្ជាក់ពីសម្ព័ន្ធភាពយូរអង្វែងរវាងប្រទេសទាំង ២ ៕