សម្តេចតេជោបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនៅកម្ពុជា ជា​អាទិភាព​នាំឱ្យបរទេស​មក​វិនិយោគ

2021/07/09 08:13:03 pm        400

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រម្លឹកថា សន្តិភាព និង​ស្ថិរភាព គឺ​ជា​កត្តា​អាទិភាព​មួយដែលនាំឱ្យបរទេសមានការជឿជាក់មកវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសរបស់យើង បើទោះបីពិភពលោកកំពុងប្រឈមបញ្ហានយោបាយ ពាណិជ្ជកម្ម និង​វិបត្តិកូវីដ១៩​យ៉ាង​ណា​ក៏ដោយ។

ការរម្លឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​វីដេអូ​ពីចម្ងាយ នៅព្រឹកថ្ងៃទី៩កក្កដានេះ ដែល ត្រូវពិភាក្សាលើសេចក្តីព្រាងច្បាប់​ស្តីពី​ការ​ពីការវិនិយោគ ។

សម្តេច ក៏បានរំលេចថា សំណើរច្បាប់ស្តីពីការវិនិយោគនេះ ជាមូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ នេះបើតាមឯកឧត្តម​​​ ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានដកស្រង់ប្រសាសន៍​សម្តេច​តេជោ ​មកចែកចាយលើបណ្តាញសង្គម។

ឯកឧត្តម​​​ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់បន្ថែមថា «អ្នកវិនិយោគត្រូវ​ការ​សន្តិភាព ស្ថិរភាព ដែលជាអាទិភាព​នៃការសម្រេចចិត្ត​យកកម្ពុជា​ជាទិសដៅវិនិយោគ ទោះជា​ស្ថានភាព​អន្តរជាតិ ប្រឈម​ក្នុង​វិស័យ​នយោបាយ ​ពាណិជ្ជកម្ម​យ៉ាងណាក៏ដោយ»។

គម្រោង​វិនិយោគនេះ​បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០​ មានការថយចុះប្រមាណ ៦៣គម្រោង។ តែទុនវិនិយោគមិនបានថយចុះនោះទេ ​គឺមានការកើនឡើងប្រមាណ ១២ភាគរយ ដោយសារតែគម្រោងវិនិយោគធំៗ​មួយចំនួនបានដាក់ទុនវិនិយោគខ្ពស់។ ចិន​ជាប្រទេសបាន​វិនិយោគ​ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ ​ក្រុមហ៊ុនចិន បានបោះទុនវិនិយោគរហូតដល់ទៅជាង២ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់​ស្តីពីការ​វិនិយោគ​ដែលសេចក្តីព្រាងច្បាប់នេះ​ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ​ដែលត្រូវបាន​ផ្តួចផ្តើម និង​ចង្អុលបង្ហាញ​ដោយ​ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាង​ម៉ត់ចត់​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការ​តាក់តែង​សេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់​ជាមួយតំណាង​ផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំឡើង​ក្នុងគោលបំណងបង្កើតនូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែលបើកចំហ មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជា​មុនបាន ប្រកប​ដោយភាពអំណោយផលសម្រាប់ការវិនិយោគ ​ដើម្បីទាក់ទាញ និងលើក​កម្ពស់​ការ​វិនិយោគដោយ​បុគ្គល​សញ្ជាតិខ្មែរ​ ឬបរទេស ប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាព​បត់បែន ដោយមានការផ្តល់ការលើក​ទឹក​ចិត្ត​ពិសេស ចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ​ដែលមាន​សក្តានុពលខ្ពស់​ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹក​ចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន ​សេចក្តីព្រាងច្បាប់នេះ បាន​ដាក់​បញ្ចូល​នូវកាតព្វកិច្ច​ជា​អន្តរជាតិ​មួយចំនួន​របស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញា​របស់​រាជរដ្ឋាភិ​បាល​​កម្ពុជា​ក្នុង​ការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់​អន្តរជាតិ​នូវ​ប្រព្រឹត្តកម្ម​ដែលមិនរើសអើង ព្រមទាំង​ផ្តល់សេវា​ថែទាំ​វិនិយោគផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី១៩ ​ដែល​កំពុង​ញាំញី​ពិភពលោក ​រួមទាំងកម្ពុជាផង សេចក្តីព្រាង​ច្បាប់​ស្តីពីវិនិយោគនេះ​ ពិតជាមានសារៈសំខាន់ខ្លាំង​ណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តី​ព្រាង​ច្បាប់នេះ នឹងធ្វើឱ្យកម្ពុជា​កាន់តែមានភាពទាក់ទាញ​ចំពោះការវិនិយោគផ្ទាល់​ពី​បរទេស​និង​ការវិនិយោគក្នុងស្រុក។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានឱ្យដឹងថា ​​ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គណៈកម្មាធិការ​វិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី ​និងគម្រោងពង្រីកផលិតកម្មចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត៣ពាន់លានដុល្លារអាមេរិកបង្កើតការងារបានចំនួន ៥០,០២៩កន្លែង៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        101
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm