ក្រសួងកសិកម្ម គ្រោងដឹកនាំក្រុមអ្នកសារព័ត៌មានចុះទៅតំបន់បឹងទន្លេសាបដោយផ្ទាល់ ដើម្បីជួបជាមួយប្រជានេសាទ

2024/02/29 11:40:58 pm        100

ភ្នំពេញ ៖ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា នាពេលខាងមុខនេះ ក្រសួងនឹងរៀបចំដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់បឹងទន្លេសាបខេត្តកំពង់ធំ ដែលនឹងអញ្ញើញអ្នកសារព័ត៌មានពីស្ថាប័ននានា ដើម្បីទៅជួបសំណេះសំណាលជាមួយប្រជានេសាទ ជួបមន្រ្តីជំនាញ ដើម្បីបានសម្ភាសន៍ដោយផ្ទាល់ ព្រមទាំងផ្តិតយករូបភាពនៅទីតាំងជាក់ស្តែងតែម្តង។

​នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្តាយ នាល្ងាចថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដើម្បីបញ្រ្ជាបឲ្យកាន់តែទូលំទូលាយអំពីរឿងនេះ ក្រសួងនឹងចំជាដំណើរទស្សនកិច្ច ដើម្បីឲ្យក្រុមអ្នកសារព័ត៌មាន បានជួបជាមួយប្រជានេសាទ បានជួបជាមួយមន្រ្តីជំនាញនិងកងកម្លាំងចំរុះដែលប្រចាំការនៅតំបន់នោះ ផលិតព័ត៌មានដើម្បីរាយការណ៍ជូនទៅដល់សាធារណៈបានជ្រាបអំពីស្ថានភាព និងជីវភាពរស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពាក់ព័ន្ធគម្រោងដំណើរទស្សនកិច្ចខាងលើនេះ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់លើបណ្តាញសង្គមនានា ចំពោះករណីដាក់របាំងសាច់អួន និងលប ដែលមានសញ្ញាព្រួញប្រទាក់ក្រឡាគ្នាដ៏មមាញឹកនៅបឹងទន្លេសាប ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហើយបញ្ហានេះ ក៏ត្រូវបានមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជាឧបករណ៍នេសាទស្របច្បាប់ ដែលទំហំក្រឡា និងប្រវែងរបាំងសាច់អួនទាំងអស់នោះ គឺធ្វើឡើងស្របទៅតាមច្បាប់កំណត់របស់រដ្ឋបាលជលផល៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        121
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm