ចិនសន្យាវិនិយោគនៅប្រទេសក្រីក្រសៀរ៉ាឡេអូន

2024/02/29 11:53:40 pm        156

ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាថា នឹងលើកទឹកចិត្តក្រុមហ៊ុនចិនឲ្យវិនិយោគនៅក្នុងប្រទេសសៀរ៉ាឡេអូនដែលសម្បូរទៅដោយធនធានរ៉ែ តែមានសេដ្ឋកិច្ចទន់ខ្សោយ ដើម្បីជាផ្នែកមួយនៃការជំរុញរយៈពេលវែងរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែស៊ីជម្រៅជាមួយប្រទេសអាហ្វ្រិកមួយនេះ។

អំឡុងជួបជាមួយប្រធានាធិបតីសៀរ៉ាឡេអូនលោក Julius Maada Bio ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (ទី២៨ ខែកមុ្ភៈ) លោក Xi បានប្រាប់ថា ប្រទេសចិនតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន ហើយលោកបានបន្ថែមថា ទំនាក់ទំនងរបស់ខ្លួនជាមួយសៀរ៉ាឡេអូន គឺជា «គំរូនៃការរួបរួម និងកិច្ចសហប្រតិបត្តិការ» សម្រាប់រដ្ឋអាហ្វ្រិកដទៃទៀត។

ចំណែកលោក Bio ដែលអមដំណើរដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរ៉ែ ក្នុងដំណើរទស្សនកិច្ចរបស់លោកនេះ កំពុងសង្ឃឹមថា នឹងអាចទាក់ទាញក្រុមហ៊ុនចិនកាន់តែច្រើនឲ្យធ្វើដំណើរទៅកាន់រដ្ឋអាហ្វ្រិកខាងលិចមួយនេះ ហើយទទួលបាននូវការសន្យាវិនិយោគ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធមិនល្អរបស់ខ្លួន។

យ៉ាងណាក្ដី បើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋាភិបាលសៀរ៉ាឡេអូន បានឲ្យដឹងថា អំឡុងជំនួបនោះ ប្រទេសចិនបានប្រកាសផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកទេសចំនួន ៥០លានយ័ន (៦,៩៥លានដុល្លារ) លុបចោលបំណុលចំនួន ២០លានយ័ន (២,៧៨លានដុល្លារ) និងផ្ដល់ជំនួយស្បៀងអាហារចំនួន ១.៥០០តោន សម្រាប់ប្រទេសសៀរ៉ាឡេអូន៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        27
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        60
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm