ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់មហាជនរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បី​សង្គម​មានសន្តិភាព និងការអភិវឌ្ឍន៍!

2024/03/01 05:24:32 pm        176

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១ ខែមីនានេះ បានចេញសេចក្ដី​អំពាវនាវ​ដល់​មហាជន​ទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហេ្វសបុក Facebook TikTok Telegram ជាដើម។ ខណៈ​មួយ​រយៈនេះ​មាន​សកម្មភាព​ការ​បំផុស​បំផុល​ព័ត៌​មាន​ក្នុងប​ណ្តាញសង្គមជាច្រើនករណីដូចជា ករណីអេស្តាវាទ័រកិន​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ស្លាប់​ភ្លាម​ៗ គ្រាន់តែការពារដីខ្លួន ជាដើមដែលក្រុមប្រឆាំងជ្រុលនិយមបានយកករណីនេះ បំផុស​បំផុស បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បំពុល​សង្គម​ក្នុង​គោលដៅ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ ​និងធ្វើឱ្យអស្ថិរភាពនៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ។

ក្រុម​យុវជនសង្គមស៊ីវិលសង្កេតឃើញថា ជាការពិតជាក់ស្ដែង ករណីនេះរដ្ឋបាលខេត្តកោះកុង និង​មន្រ្តី​ពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូច​ការ​លើក​ឡើង​រប​ស់​ក្រុម​ប្រឆាំង​បាន​ផ្សព្វ​ផ្សាយ​នោះទេ ហើយករណីនេះសមត្ថកិច្ចបានអនុវត្តការងារតាមនីតិវិធីច្បាប់រួចហើយ។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចូលរួមបញ្ចេញមតិ ឬចែកចាយព័ត៌មាននោះបន្ត។

ដើម្បី​ជា​ផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្រុមយុវជនសង្គមស៊ីវិល បាន​សូម​ណូមពរដល់មហាជន៖ ១/. ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និង​ចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវ​កំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បិទ​ផែក​នោះ។​ ៣/.ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញ​សារព័ត៌មាន​នានា​ជា​បន្ទាន់​ដើម្បីបន្សាបព័ត៌មានប្រឌិត។ ៤/. អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រម​សីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ និង​៥/. បញ្ឍប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម ។ 

ក្រុម​យុវជនសង្គមស៊ីវិលអំពាវនាវអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមចូលរួមទាំងអស់គ្នា ដើម្បី​សង្គមជាតិយើងមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ​ បណ្តោយ​ឲ្យក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ឬប្រយោល ដោយសារព័ត៌មានមិនពិត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm