UN និយាយថា ប្រទេសចំនួនប្រាំ សន្យាបញ្ជូនបុគ្គលិកសម្រាប់បេសកកម្មសន្តិសុខ នៅហៃទី

2024/03/01 07:31:34 pm        136

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស បាហាម៉ា បង់ក្លាដែស បាបាដូស បេនីន និងប្រទេសឆាត បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិ អំពីបំណងរបស់ពួកគេក្នុងការរួមចំណែកបុគ្គលិកដល់កងកម្លាំងអន្តរជាតិ ដើម្បីជួយដល់នគរបាលជាតិប្រទេសហៃទី ប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធ ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានថា ការរួមចំណែកថវិកាចំនួន ១០,៨លានដុល្លារ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងមូលនិធិ ដើម្បីជួយបេសកកម្មគាំទ្រសន្តិសុខពហុសាសន៍ផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុញ្ញាត កាលពីខែតុលា ឲ្យមានបេសកកម្មសន្តិសុខបរទេសទៅកាន់ប្រទេសហៃទី រយៈពេលមួយឆ្នាំបន្ទាប់ពីប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ បានស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលហិង្សា ដែលបានវាយលុកនៅក្នុងរដ្ឋធានី ព័រអូប្រាំង។

ការឆ្លើយតបទៅនឹងសំណើសុំជំនួយរបស់ប្រទេសហៃទី ត្រូវបានពន្យារពេល ដោយសារតែការព្យាយាមដើម្បីស្វែងរកប្រទេសដែលមានឆន្ទៈដឹកនាំបេសកកម្មជំនួយសន្តិសុខ។ ប្រទេស កេនយ៉ា បានឈានមុខ កាលពីឆ្នាំមុនដោយការសន្យាសម្រាប់ការបញ្ជូននគរបាលចំនួន ១.០០០នាក់ ប៉ុន្តែក្រោយមក តុលាការក្នុងតំបន់ បានរារាំងចំណាត់ការនេះ ថាមិនស្របតាមរដ្ឋធម្មនុញ្ញ។ លោក Dujarric បាននិយាយថា ប្រទេសបេនី បានប្រាប់ថា ខ្លួនមានផែនការបញ្ជូនបុគ្គលិកប្រហែល ១.៥០០ នាក់។

អង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនប្រហែល ៥,៥ លាននាក់ នៅក្នុងប្រទេសហៃទី ជាចំនួនពាក់កណ្តាលនៃចំនួនប្រជាជន ត្រូវការជំនួយមនុស្សធម៌ ហើយប្រទេសនេះកំពុងអំពាវនាវសម្រាប់ជំនួយ៦៧៤លានដុល្លារ ក្នុងឆ្នាំ២០២៤ នេះ។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិ បានទទួលជំនួយត្រឹមតែមួយភាគបីប៉ុណ្ណោះ ដែលស្ថាប័នបានស្នើសុំ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm