ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចធ្វើការចុះបញ្ជិកា តាមអនឡាញបាន

2024/03/01 09:52:43 pm        284

ម្ចាស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចុះបញ្ជិកាបើកគ្រឹះស្ថានថ្មី រឺ​អ្នក​មាន​បំណងចុះបញ្ជីធ្វើជាម្ចាស់សហគ្រាស អាចចូលធ្វើការចុះបញ្ជី និងពិនិត្យមើល​នីតិវិធី​ផ្សេងៗ​ទៀត​បាន​ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងបាន​ដាក់​កម្រង​សេវា​ស្វ័យ​ប្រវត្តិកម្ម​ពាក់ព័ន្ធ​វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ​នៅ​លើ​ប្រព័ន្ធ​អនឡាញ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការងារ​ផ្ទាល់​ដើម្បី​ចុះបញ្ជិកា​អនុញ្ញាត​បើកគ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ និង​ការ​ចុះ​បញ្ជិកា​អនុញ្ញាត​បើក​សាខា​គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈតាមរយៈប្រព័ន្ធអ៉ីនធើណេត ដែលមានភាពងាយស្រួល និង​ចំណេញ​ពេលវេលា។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក៏​បាន​ដាក់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យរួមពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែល​អាច​ចូល​ទៅ​ប្រើ​ប្រាស់ និងពិនិត្យមើលនីតិវិធីផ្សេងៗនៅលើប្រព័ន្ធអ៉ីនធើណេតដូចគ្នាផងដែរ។

គួរកត់សំគាល់ថា ការធ្វើទំនើបកម្មសេវាពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​លើប្រព័ន្ធ​អ៊ីនធើណេតនេះ គឺស្របតាមយុទ្ធសាស្រ្ត​បញ្ជកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិទី៧ ជាពិសេសស្ថិតក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខ​សង្គម ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ របស់ក្រសួងការងារ ក្នុង​ការ​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​វិស័យឯកជន គ្រឹះស្ថានសិក្សា និងពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃ​អភិវឌ្ឍន៍ ដើម្បី​ពង្រឹង​គុណភាពការផ្តល់សេវាប្រឹក្សាយោបល់ និងមគ្គុទេសក៍អាជីពការងារ និង​វិជ្ជាជីវៈ​តែម្តង​។ ការធ្វើទំនើបកម្មលើវិស័យសេវាកម្មរបស់ក្រសួងការងារនេះ ក៏ដើម្បីផ្តល់ភាពងាយស្រួល និង​ទាក់ទាញ​អ្នក​វិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននាពេលអនាគតផងដែរ។

សម្រាប់​ព័ត៌មាននានា ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាច​ទាក់​ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ 1297 រឺតាមរយៈអ៊ីម៉ែលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [email protected]

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm