រំញ័រជាច្រើន នៅតែបន្តកើតមាននៅតំបន់ក្បែរទីក្រុងតូក្យូ ខណៈអ្នកជំនាញណែនាំឲ្យប្រុងប្រយ័ត្ន

2024/03/01 09:54:50 pm        59


រំញ័រនៃការរញ្ជួយដី ជាបន្តបន្ទាប់ ត្រូវបានគេសង្កេតឃើញនៅឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Chiba ក្បែរទីក្រុងតូក្យូ ចាប់តាំងពីថ្ងៃអង្គារ។ មន្ត្រីប្រទេសជប៉ុន កំពុងជំរុញប្រជាជននៅក្នុងតំបន់ ឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពរញ្ជួយដីបន្ថែមទៀត។ មន្ត្រីទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា រញ្ជួយដីកម្រិត ៥,២ រ៉ិចទ័រ បានវាយប្រហារតំបន់នេះ នៅម៉ោងប្រហែល ៥:៤៣នាទីព្រឹកថ្ងៃសុក្រនេះ។ វាជាការរញ្ជួយខ្លាំងបំផុត ក្នុងការរញ្ជួយដីជាបន្តបន្ទាប់ ដែលស្ថិតនៅចំកណ្តាលឆ្នេរភាគខាងកើតនៃ ខេត្ត Chiba។

រំញ័រនៃរញ្ជួយដីដែលមានអាំងតង់ស៊ីតេកម្រិត ៤ លើមាត្រដ្ឋានប្រទេសជប៉ុនពីកម្រិត ០ ដល់ ៧ ត្រូវបានចុះបញ្ជីនៅក្នុងស្រុកមួយនៃខេត្ត Saitama ភាគខាងជើងទីក្រុងតូក្យូ និងនៅតំបន់មួយចំនួននៅខេត្ត Chiba។

មន្ត្រីទីភ្នាក់ងារ បាននិយាយថា នៅក្នុងតំបន់ដូចគ្នានេះកាលពីពេលមុន កម្រិតខ្ពស់នៃសកម្មភាពរំញ័រនៃរញ្ជួយដី បានបន្តរយៈពេលមួយសប្តាហ៍ ទៅច្រើនខែ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥ រ៉ិចទ័រ។

លោក Hirata Naoshi សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យតូក្យូ និយាយថា លោកមិនគិតថា រំញ័រជាបន្តបន្ទាប់នាពេលថ្មីៗនេះ នឹងនាំឱ្យមានការរញ្ជួយដីធំភ្លាមៗនោះទេ។ ប៉ុន្តែលោកបាននិយាយថា ហេតុការណ៍នៃការរញ្ជួយដីកម្រិត ៧ រ៉ិចទ័រ វាយប្រហារតំបន់ Kanto ភាគខាងត្បូង ដែលរួមទាំងទីក្រុងតូក្យូ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ គឺមាន៧០ភាគរយ។ លោកនិយាយថា នេះមានន័យថា ការរញ្ជួយដីកម្រិតនោះ អាចវាយប្រហារតំបន់នេះគ្រប់ពេលវេលា។ លោក Hirata និយាយថា ការរញ្ជួយដីកម្រិត៧ រ៉ិចទ័រ អាចបណ្តាលឱ្យមានរលកយក្សស៊ូណាមិ។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        21
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm