ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុប ស្នើឱ្យសហរដ្ឋអាមេរិកកាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល

2024/03/01 11:16:27 pm        76

បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារអស់រយៈពេលជាច្រើនខែលើប៉ាឡេស្ទីនមក សហរដ្ឋអាមេរិកបានចាប់ផ្ដើមបាក់មុខបាក់មាត់លើឆាកអន្តរជាតិ ជាពិសេសកាលពីពេលថ្មីៗនេះពួកគេបានប្រើប្រាស់សិទ្ធិពិសេស (Veto) ជាថ្មីម្ដងទៀតលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងបទឈប់បាញ់ជាបន្ទាន់មួយក្នុងតំបន់ហ្កាហ្សា ដោយលោកស្រី Linda Thomas-Greenfield លើកឡើងថា វាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នោះទេ។

លោកស្រី Linda Thomas-Greenfield

 កាលពីពេលថ្មីៗនេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យកាត់បន្ថយការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីស្រាអែល ដោយសារតែជនស៊ីវិលស្លាប់បាត់បង់ជីវិតខ្ពស់នៅក្នុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា។ លោកបានរំលឹកអំពីសម្ដីរបស់លោក Joe Biden អំពីបញ្ហានេះដោយលោក Biden បានលើកឡើងថា កាយវាយតបរបស់អ៊ីស្រាអែល លើពួកហាម៉ាសកាលពីដើមខែតុលាកន្លងទៅ គឺ«លើសពីចំណុចកំពូលហើយ»។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តីរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ក៏កំពុងតែនិយាយតៗគ្នាផងដែរថាប្រជាជនស្លូតត្រង់ច្រើនណាស់បានបាត់បង់ជីវិត។

 

លោក Josep Borrell

លោក Borrell បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា «វាជាការប្រសើរ ប្រសិនបើយើងទាំងអស់គ្នាជឿថាមនុស្សជាច្រើនកំពុងត្រូវបានសម្លាប់ ប្រហែលជាយើងគួរតែផ្តល់អាវុធតិចជាងមុន ដើម្បីការពារមនុស្សយ៉ាងច្រើន"។ លោកបានបន្ថែមទៀតថា

«ប្រសិនបើសហគមន៍អន្តរជាតិជឿថា នេះគឺជាការសម្លាប់ មនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់ ប្រហែលជាយើងត្រូវគិតអំពីការផ្តល់អាវុធហើយ»។

 គួររំឡឹកដែរថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់អាវុធបរទេសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយការផ្តល់នូវជំនួយយោធាចំនួន 3,8 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយរួមបញ្ចូលចាប់ពីយន្តហោះចម្បាំងរហូតដល់គ្រាប់បែកដ៏មានឥទ្ធិពល។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មិនបានស្តាប់តាមការអង្វរណាមួយ ដើម្បីកាត់បន្ថយជំនួយបែបនេះទេ។

 ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានការពារគោលនយោបាយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់អ្វីៗគ្រប់យ៉ាង (សមត្ថភាពអតិបរមា)ដើម្បីទទួលបានជោគជ័យក្នុងការកែប្រែឥរិយាបទរបស់អ៊ីស្រាអែល

 នៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងប្រ៊ុចសែល លោក Borrell ក៏បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដោយនិយាយថាលោកមិនស្តាប់ការអង្វរឱ្យធ្វើបន្ថែមទៀតដើម្បីការពារជនស៊ីវិលនោះទេ។

 នៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងប្រ៊ុចសែល លោក Borrell ក៏បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយនិយាយថាលោកមិនស្តាប់ការស្នើសុំក្នុងការការពារប្រជាជនស្លូតត្រង់នោះឡើយ។ លោកនិយាយដោយ​បង្ហាញ​ការ​ខឹង​សម្បារ និង​រំជួល​ចិត្តថា «គ្រប់គ្នាទៅទីក្រុង Tel Aviv សុំអង្វរកុំធ្វើបែបហ្នឹង ត្រូវការពារជនស៊ីវិល កុំសម្លាប់ពួកគេ។ តើមានប៉ុន្មាននាក់ទៀត? តើអ្វីជាស្តង់ដារ?» ប៉ុន្តែលោក Benjamin Netanyahu មិនស្ដាប់នោះឡើយ។

 លោក Netanyahu បានអំពាវនាវឱ្យមានការជម្លៀសជនស៊ីវិលប៉ាឡេស្ទីនចេញពីតំបន់ Rafah នៃតំបន់ Gaza ដែលជាតំបន់ដែលមនុស្សអាចជ្រកកោនចុងក្រោយក្នុងតំបន់នោះ ប៉ុន្តែលោក Borrell ចោទសួរថា តើជម្លាសដោយរបៀបណា? ជម្លាសទៅឋានព្រះច័ន្ទ? តើពួកគេនឹងជម្លៀសមនុស្សទាំងនេះទៅឯណា?"

 ទោះបីជាមានការស្នើសុំ និងទទូចឱ្យមានការកាត់បន្ថយ ឬបញ្ឈប់តែម្ដង់ចំពោះការផ្ដល់សព្វាវុធដល់ប្រទេសអ៊ីស្រាអែលយ៉ាងណាក្ដី ក៏គ្មាននរណាម្នាក់អាចដាក់ចេញនូវការសន្និដ្ឋានណាមួយនៅឡើយទេថាតើសហរដ្ឋអាមេរិកនឹងធ្វើតាមឬយ៉ាងណា? មានច្បាប់ជាច្រើនរបស់សហរដ្ឋអាមេរិកដែលទាមទារឱ្យមានការត្រួតពិនិត្យ និងកាត់ផ្តាច់ជំនួយផ្នែកយោធាដល់ប្រទេសណាមួយដែលប្រើប្រាស់ប៉ះពាល់ ឬរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលចោទជាសំណួរថាហេតុអ្វីបានជាលោក Biden បង្កើតយន្តការដាច់ដោយឡែកទាំងស្រុងដើម្បីអនុវត្តស្តង់ដារ (Double Standard) ដូចគ្នារបស់សមាជិកសភាអាមេរិក និងផ្ទាល់ខ្លួនរបស់គាត់។ ការណ៍នេះបញ្ជាក់ថា ការកាត់បន្ថយជំនួយសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ហាក់ដូចជាមិនស្ថិតក្នុងគម្រោងរបស់លោក Biden នៅឡើយទេ។

 ចាប់តាំងពីការវាយប្រហារបកទៅលើក្រុមហាម៉ាស់មក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនហាក់ដូចជាមានការខ្វែងគំនិតគ្នាច្រើនជាពិសេសទៅលើបច្ចុប្បន្នភាពនៃសង្គ្រាម។ គិតមកទល់ពេលនេះមានប្រទេសជាច្រើនដែលជាសមាជិករបស់សហភាពអ៊ឺរ៉ុបកំពុងតែតាមដាន និងពិចារណាអំពីជំហានបន្ទាប់ ប្រទេសមួយក្នុងចំណោមនោះ ពោលគឺប្រទេសហូឡង់កំពុងពិចារណាអំពីការឈប់នាំចេញយន្តហោះ F-35 ទៅកាន់អ៊ីស្រាអែលដោយតុលាការហូឡង់បានលើកឡើងថា «អ៊ីស្រាអែលមិនបានព្យាយាមការពារជនស្លូតត្រង់នោះឡើយ»។ ចំណែកប្រទេសអ៊ីតាលីវិញ បានបញ្ឈប់រាល់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ យោងតាម រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani។

 សង្រ្គាមមិនអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេសជម្លោះណាមួយនោះឡឡើយ ប៉ុន្តែវាតែងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទី៣។ ដរាបណាសហរដ្ឋអាមេរិកមិនព្យាយាមស្វែងរកដំណោះស្រាយ និងនៅបន្តនៅពីក្រោយអ៊ីស្រាអែល ការប្រយុទ្ធគ្នានេះនឹងមិនអាចបញ្ចប់ក្នុងពេលខាងមុខនោះឡើយ ហើយអ្នកដែលរងទុក្ខវេទនាបំផុតនោះ គឺប្រជាជនស្លួតត្រង់៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm