ក្រសួងការងារ៖ «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដើម្បីធានាថាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច​ មានការងារធ្វេី និងចំណូលសមរម្យ

2024/03/02 04:32:08 pm        105

ភ្នំពេញ÷ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ«ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ជាផែនការយុទ្ធសាស្រ្ត ដើម្បីដើរទន្ទឹមនឹងបណ្តាប្រទេសរីកចម្រើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ។

ផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សា និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើល្អសមរម្យ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះមានគោលបំណងពង្រឹងគុណភាពនៃការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត ដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលបំណងនេះ សរសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ដែលប្រទាក់ក្រឡាគ្នាសំដៅលើការដោះស្រាយបញ្ហាប្រឈមនានានៃប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈរបស់កម្ពុជា៖

សរសរស្តម្ភទី១គឺការពង្រឹងគុណភាពអប់រំបណ្ដុៈបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ) ដើម្បីផលិតនូវបណ្តុំពលកម្មជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ/ឧស្សាហកម្មនេពេលបច្ចុប្បន្ន និងអនាគត។

សរសរស្តម្ភទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ជាការកសាងកិត្តិនាម និងអត្តសញ្ញាណ និងបង្កើនការផ្សព្វផ្សាយគ្រប់ទម្រង់ និងកម្មវិធីមិនទុកនរណាម្នាក់ចោល ដើម្បីបង្កើនភាពទាក់ទាញជំរុញឱ្យមានក្តីស្រមៃ និងមោទនភាពក្នុងការចាប់យក អ.ប.វ និងដើម្បីចូលរួមបង្កើនការចុះឈ្មោះចូលរៀន។

សរសរស្តម្ភទី៣ អ.ប.វ ឆ្លើយតបនឹងឧស្សាហកម្ម ជាការពង្រឹង និងពង្រីកកិច្ចសហការជាមួយវិស័យឯកជន ជាពិសេស សម្រាប់កិច្ចសហការយូរអង្វែងបំពេញវត្តនៃប្រព័ន្ធធានាគុណភាពអ.ប.វ។

សរសរស្តម្ភទី៤ ការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ជាការពង្រឹងអភិបាលកិច្ច ពង្រឹងយន្តការស្ថាប័ននិងអន្តរស្ថាប័ន និងពង្រឹងប្រព័ន្ធធានាគុណភាព អ.ប.វ និងការត្រួតពិនិត្យ និងវាយតម្លៃ។

និងសរសរស្តម្ភទី៥ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព ជាការធ្វើពិពិធកម្មហិរញ្ញវត្ថុ បង្កើនទំហំថវិកាសម្រាប់ អ.ប.វ ធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា «ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់។

លោកបណ្ឌិតបន្តថា ផែនទីបង្ហាញផ្លូវនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ដ្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។ លោកបណ្ឌិតថា ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯងមិនអាចអនុវត្តជោគជ័យបានឡើយ គឺទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm