កម្ពុជាប្តេជ្ញាលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយដើម្បីមិត្តភាព និងសន្តិភាព

2024/03/02 05:01:30 pm        115

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាខិតខំលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ដើម្បីជាស្ពានតភ្ជាប់ក្នុងការគោរពគ្នាទៅវិញទៅមក ហើយក៏ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព និងសន្តិភាពផងដែរ។

តាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ឆ្នាំ២០២៤នេះ ស្របតាមទិស ស្លោក«កម្ពុជាៈ ព្រះរាជាណាចក្រវប្បធម៌» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាជរដ្ឋាភិបាលប្តេជ្ញាលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅកាន់ប្រទេស មួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាពជាដើម»។

សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការ លើកកម្ពស់តម្លៃចំពោះវប្បធម៌អរិយធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះដែរ រាជរដ្ឋាភិបាលសម្រេចរៀបចំ«ទិវាវប្បធម៌ជាតិ» ៣មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ដោយបន្តរក្សាប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុង គោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឲ្យចូលរួមកាន់ តែសកម្មបន្ថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ ដោយរាជរដ្ឋាភិបាលលើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុសឲ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្សរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុជាដើម។

តាមរយៈសារាចរនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្តេជ្ញាបង្កើនការយល់ដឹងអំពីតម្លៃដ៏ មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិលផលវប្បធម៌ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដែលរួមចំណែកក្នុងការបង្កើតការងារតឲ្យកាន់តែច្រើនដែលជួយបង្កើនប្រាក់ចំណូលនិង រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។ 

លើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោម យុវជនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដែលជាសក្តានុពលមួយនៃប្រ ភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងធា នាឲ្យបាននូវការផ្ទេរចំណេះដឹង និងជំនាញប្រពៃណីដល់យុវជនជំនាន់ក្រោយៗទៀត។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាលើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍ នៅក្នុង ការងារអភិវឌ្ឍសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីបង្កើន ភាពទាក់ទាញ និងផ្តល់ភាពងាយស្រួលដល់ការចូលរួមក្នុងសិកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេសកុមារ យុវជន ស្រ្តី មនុស្សចាស់ និងជនមានពិការភាពក្រោមទិសស្លោក«សិល្បៈវប្បធម៌សម្រាប់ យើងទាំងអស់គ្នា»៕ អត្ថបទ ៖ បាន ចក់



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm