អតីតប្រមុខការពារជាតិកម្ពុជា៖ខ្សែចរន្តនៃនយោបាយឈ្នះ ឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ

2024/03/02 05:37:50 pm        110

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមានឈ្នះ ឈ្នះ បានលើកឡើងថា ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិឱ្យទៅជាទីឋានសុខដុម ការធ្វើឱ្យរីកចម្រើនក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលប្រការនេះ បង្កើតបានជាសមិទ្ធផលសម្រេចបានសម្រាប់ប្រជាជាតិជាបន្តបន្ទាប់ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។

 ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រ «សួនតេជោសន្តិភាព» នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថានយោបាយឈ្នះ ឈ្នះ បានប្រែក្លាយកម្ពុជាដែលពីអតីតកាលជាវាលពិឃាដ ជាតំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាមានការភ័យខ្លាច ហើយវាបានក្លាយជាតំបន់ និងជាប្រទេសមានសន្តិភាពពេញលេញ និងជាទីតាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា សមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ បានផ្តល់ជាកាលានុវត្តភាពជាច្រើនអានេក សម្រាប់ប្រជាជនកម្ពុជានូវសន្តិភាពទូទាំងប្រទេស ធ្វើឱ្យឈានទៅរកភាពរុងរឿងនៅក្នុងសង្គមគ្រួសា ជាមួយនឹងការអភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម កំណើនវិនិយោគិន លំហូរនៃវិស័យទេសចរណ៍ ដែលជាកត្តារុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន លូតលាស់ជាបន្តបន្ទាប់ទៀត។ 

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ជាក់ស្តែងបច្ចុប្បន្ននេះបណ្តាខេត្តជាច្រើនបាននឹងកំពុងប្រែក្លាយជាតំបន់គ្មានមីន និងធ្វើបដិវត្តកម្មទៅជាគោលដៅវិនិយោគ និងរីកចម្រើនប្រកបដោយសក្តានុពលខ្លាំងឡើង។ ត្រង់ចំណុចនេះ គឺជាតក្កវិជ្ជានៃនយោបាយឈ្នះឈ្នះ ពោលគឺបន្ទាប់ពីការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសន្តិភាព ពេញលេញនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ 

បើតាមអតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា« ប្រការនេះមិនមែនជាការវាយតម្លៃខ្ពស់ពេក និងជ្រុលនិយមទេ ប៉ុន្តែគឺជាសច្ចភាព ដែលមាន និងផ្តល់ជូនមកវិញនូវការដឹងគុណ កតញ្ញូ និងការតបស្នងចំពោះគោលនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង និងបង្កើតបរិយាកាសសុខសន្តិភាពពេញផ្ទៃប្រទេស»។ 

សម្តេចពិជ័យសេនាក៏បានរំលឹកផងដែរថាផ្តើមចេញពីលទ្ធផលដ៏អស្ចារ្យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ការយល់ពីបច្ច័យ និងផលនានាគួបផ្សំជាមួយសមិទ្ធផលនៃការស្រាវជ្រាវ និងចងក្រងសៀវភៅពាក់ព័ន្ធទៅនឹងគោលនយោបាយឈ្នះ ឈ្នះ បានផ្តល់ជាគោលគំនិតយ៉ាងសំខាន់ ក្នុងការសាងសង់វិមានឈ្នះ ឈ្នះ ឡើង និងឈានទៅសម្រេចបាននូវសំណង់ស្ថាបត្យកម្មមួយដែលមានលក្ខណៈជាសម្បត្តិសាធារណៈ អត្តសញ្ញាណ នៃវប្បធម៌ អរិយធម៌ រួមចំណែក និងចែករំលែកភាពកត្តញ្ញូ ព្រមទាំងជានិមិត្តរូប នៃសន្តិភាពផងដែរ។ បច្ចុប្បន្ននេះ ក៏កំពុងតែបណ្តុះគ្រឹះឡើងនូវស្ថាបត្យកម្មស្តូបឈ្នះឈ្នះ នៅតំបន់ចំនួន៣ទៀត គឺខេត្តកោះកុង ប៉ៃលិន និងអន្លង់វែង ដែលជាភូមិសាស្ត្រសំខាន់ៗនៃការអនុវត្តនយោបាយឈ្នះឈ្នះ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm