រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះកម្មការិនី

2024/03/02 10:56:55 pm        134

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាអាទិភាពចំពោះកម្មការិនីនៅតាមរោងចក្រ-សហគ្រាសតាមរយៈគោលនយោបាយ និងសកម្មភាពនានាជាច្រើនដើម្បីធានាថាស្ត្រីក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល និងត្រូវបានយកចិត្តទុកដាក់។

ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំធ្វើនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការយកចិត្តទុកដាក់របស់សម្តេចធិបតីថា ការដាក់ចេញនូវកម្មវិធីបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាន គឺជាកិច្ចការងារអាទិភាពនិងចាំបាច់ដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មការិនី និងការធានាបាននូវការមើលថែទាំត្រឹមត្រូវដល់កុមារដែលជាកូនរបស់កម្មការិនីឱ្យមានរបបអាហារត្រឹមត្រូវតាមស្តង់ដាសុខភាព កាយសម្បទាល្អ និងមានការជួយបង្រៀនកុមារឱ្យត្រឹមត្រូវតាមគរុកោសល្យសម្រាប់ចំណេះដឹងមូលដ្ឋាន ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិនាថ្ងៃអនាគត។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អង្គពិធីដែលមានតំណាងសហជីពចូលរួមដែរថា ក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចបានជ្រើសរើសវេទិកាសាធារណៈលើកទី១ជាមួយកម្មករដែលវត្តមានច្រើនលើសលុបគឺជាស្ត្រី។ នេះហើយគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីចុះសួរសុខទុក្ខផ្ទាល់ដើម្បីស្វែងយល់ពីផលនៃការអនុវត្តគោលនយបោយ។ មួយវិញទៀត ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី ស្ត្រីជាបុគ្គលស្វ័យនិយោជន៍ បានសិក្សារៀនសូត្រដើម្បីមានជំនាញជាក់លាក់ រួមទាំងហ្វឹកហ្វឺនកូនជាងដែលជាការផ្តល់ឱកាសការងារជូនកម្មការិនីដែលមានបំណងបង្កើតមុខរបរថ្មី ឬជំនាញថ្មី ក៏សុទ្ធសឹងតែជាការគិតជាអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

 លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែអនុវត្តគោលនយោបាយចំនួន១០ចំណុចបន្តពីអាណត្តិទី៦ដដែលដើម្បីបន្តរក្សាផលប្រយោជន៍ជូនកម្មការិនីដែលរួមមានការផ្តល់ប្រាក់ពិនិត្យសុខភាពតាំងពីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ និងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន១២០%នៃប្រាក់ខែក្នុងអំឡុងពេល៣ខែនៃលំហែមាតុភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ទាំងនេះហើយគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលចំពោះកម្មការិនីដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងវិស័យការងារ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm