៦ខែបន្ទាប់ពីធ្វើជានាយករដ្ឋមន្រ្តី សម្តេច ទាក់ម៉ូយបានគម្រោងវិនិយោគ១៧២ ហើយទុនវិនិយោគជិត ៤ពាន់លានដុល្លារ

2024/03/04 05:07:44 pm        429

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា ក្នុង​រយៈពេល ៦ខែ​បន្ទាប់​ពីកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានដើរទាក់ម៉ូយទាំងក្នុង និង​ក្រៅ​ប្រទេសបា​ន​ចំនួន ១៧២​គម្រោង ហើយទុនវិនិយោគសរុបជិតបួនពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែល ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់ខែថ្ងៃទី២២ ខែ៨ ឆ្នាំ២០២៣ រហូតដល់ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចបានដើរទាក់ម៉ូយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ហើយ​ពេល​ដែល​គម្រោងខាងលើនេះត្រូវ បញ្ចប់នឹង​បង្កើត​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជាង ១៩​ម៉ឺនកន្លែងផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា«ក្នុងរយៈពេលកន្លងមកនេះក្រុមហ៊ុនខ្លះ ដែល​កំពុងផលិតក្នុងប្រទេសស្រាប់(ប្រទេសកម្ពុជា) គេទុកចិត្តនូវស្ថេរភាពរហូតដល់ពង្រីកទុន ដោយខ្លះ ពង្រីកពីរទៅបីរយលានដុល្លារអាមេរិក ខ្លះទៀតពង្រីកប្រាំទៅប្រាំមួយរយលានដុល្លារ ដាក់​ពង្រីក​ទុនថែម ទៀតនៅក្នុងស្រុក ហើយបើគេមិនទុកចិត្តគេមិនពង្រីកនោះទេ... ហើយ​កាល​ណា​ពង្រីក​ទុន​ហើយគឺនឹង ពង្រីកការងារ បង្កើតចំណូលជូនប្រជាពលរដ្ឋ។ នេះគឺជានិរន្តរ​ភាព​ក្នុង​រយៈពេល​ប្រាំ​មួយខែមកនេះ»។

នៅក្នុងចំពោះមុខបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅអូស្រ្តាលី និងនូវែលហ្សេឡង់នោះដែរ សម្តេច​ធិបតី ក៏បានលើកឡើងផងដែរថា នៅថ្ងៃនេះឬថ្ងៃស្អែក សម្តេចក៏នឹង​មាន​ពិភាក្សា​ការងារ​ជាមួយ​ វិស័យឯកជននៅប្រទេសអូស្រ្តាលីបន្ថែមទៀតផងដែរ ដើម្បីទាក់ម៉ូយបន្ថែមទៀត ដោយ​តាម​គម្រោង សម្តេចនាយករដ្ឋមន្រ្តីនឹងជួបវិស័យឯកជនតាមរយៈវេទិកាធុរកិច្ចអូស្រ្តាលី-កម្ពុជា ដោយ​ទាំង​ក្រុមហ៊ុនខ្មែរ និងអូស្រ្តាលីប្រហែលជាងពីររយក្រុមហ៊ុន។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបចំពោះការរិះគន់ និងការលើក ឡើង​របស់បុគ្គលមួយចំនួនដែលតែងតែនិយាយថារាជរដ្ឋាភិបាលកម្ពុជា ដើរទាក់ទាញ​តែពួ​ក​អ្នក​វិនិយោគ​ចិន​នោះ គឺមិនមែនជាការពិតនោះទេ ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា សម្តេច​ដើរ​ទាក់ម៉ូយគ្រប់ទីកន្លែងទាំងអស់ដោយមិនគិតថាប្រទេសណានោះឡើយ គឺ​សម្តេច​ធិបតី​ស្វាគមន៍​ជានិច្ចឲ្យតែទៅធ្វើការវិនិយោគនៅកម្ពុជា និងបានផលជូនដល់ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm