លោក Turner៖ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយឥឡូវនេះទេ ពួកគេនឹងចាញ់សង្គ្រាម

2024/03/04 07:12:27 pm        219

ប្រធានគណៈកម្មាធិការចារកម្មសភា លោក Mike Turner បានជំរុញកាលពីថ្ងៃអាទិត្យថា សភាត្រូវតែអនុម័តជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។ ប៉ុន្តែលោក បានបង្ហាញក្តីសង្ឃឹមថា សភានឹងផ្លាស់ប្តូរ «យ៉ាងឆាប់រហ័ស» បើទោះជាមានការជំទាស់ពីក្នុងគណបក្សរបស់លោកក៏ដោយ។

លោក Turner សមាជិកសភាបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយ៉ូ (Ohio) បាននិយាយនៅលើកម្មវិធី «Face the Nation»របស់សារព័ត៌មានCBS NEWS កាលពីថ្ងៃអាទិត្យថា៖«នេះ គឺជារឿងសំខាន់។ យើងត្រូវតែគាំទ្រពួកគេឥឡូវនេះ បើមិនដូច្នេះទេពួកគេ នឹងចាញ់សង្គ្រាមនេះ»។

អនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានចោទជាសំណួរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីព្រឹទ្ធសភា បានអនុម័តកញ្ចប់ថវិកាបន្ថែម ដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រធានសភា Mike Johnson បានបដិសេធមិនបង្កើតច្បាប់សម្រាប់ការបោះឆ្នោត នៅក្នុងសភាជាន់ទាប ដោយជំរុញឲ្យសភា នឹងស្វែងរកផ្លូវឆ្ពោះទៅមុខ។

ទោះបីជាការគាំទ្រសម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន នៅតែរឹងមាំក្នុងចំណោមអ្នកប្រជាធិបតេយ្យ និងសមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋក៏ដោយ ក៏អ្នកអភិរក្សសភាមួយចំនួន ត្រូវបានជំទាស់យ៉ាងដាច់អហង្ការ។ ការជំទាស់នេះ បានដាក់សម្ពាធលើលោក Johnson ដែលត្រូវតែដោះស្រាយបញ្ហាខ្វែងគំនិតគ្នាតិចតួច ហើយជារឿយៗត្រូវបានបែងចែកសំឡេងភាគច្រើន នៅក្នុងសភានេះ។ ប៉ុន្តែលោក Turner បានបញ្ជាក់ថា លោក Johnson ឥឡូវនេះ មានច្រកចេញ និងភាពបត់បែន ដើម្បីលើកយកច្បាប់ជំនួយបរទេសសម្រាប់ការបោះឆ្នោត។


អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm