យុវជនបង្ហាញការគាំទ្របទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីលើវិធានការលុបបំបាត់គ្រឿងញៀន

2024/03/04 07:27:19 pm        282

យុវជនជាសិស្ស-និសិ្សតនៅរាជធានីភ្នំពេញបាន បង្ហាញ​ការគាំទ្រ​ចំពោះ​បទ​បញ្ជា​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបាន​ចាត់​វិធានកា​រ​យ៉ាង​តឹងរឹង​លើ​ការ​លុប​បំបាត់​គ្រឿងញៀនចេញពីកម្ពុជា ដោយចាប់ផ្ដើមអនុវត្តផ្ទាល់​ពី​មន្រ្ដីរាជការ​តែម្ដង​មិន​ឱ្យជាប់​ពាក់​ព័ន្ធ​នឹងគ្រឿងញៀនឡើយ។

ក្រុមយុវជន សិស្ស និស្សិត បានលើកឡើងថា ពួកគេប្តេជ្ញា មិនប្រើប្រាស់ ឬជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ឡើយ ព្រមទាំងនាំចូលរួមទប់ស្កាត់ និងលុបបំបាត់ គ្រឿងញៀន ពីព្រោះ​គ្រឿង​ញៀន​បាន​​បំផ្លាញ ការសិក្សា និងអនាគត បង្កឲ្យមាន អំពើហិង្សា និង​ឧក្រិដ្ឋកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ថែម​ទៀត ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​មហាជនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​យុទ្ធនាការ​លុប​បំបាត់​គ្រឿង​ញៀន​ចេញ​ពី​កម្ពុជា​ ពីព្រោះដើម្បីលុបបំបាត់គ្រឿងញៀនទៅបាន គឺត្រូវការចូលរួមពី សំណាក់​ប្រជាពលរដ្ឋ​គ្រប់​រូប​។ សម្ដេចធិបតីក៏បានបញ្ជាក់ឱ្យក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងក្រោមជាតិ ធ្វើការអប់រំ ផ្សព្វ​ផ្សាយលើបញ្ហាគ្រឿងញៀននេះ។

ក្រុមយុវជន និងយុវតីបានប្ដេជ្ញាមិនឱ្យពាក់ព័ន្ធជាមួយគ្រឿងញៀន ខណៈគ្រឿង​ញៀន​បង្ក​ឱ្យ​ផល​ប៉ះពាល់​ដល់​ការសិក្សា និងអនាគត ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​លុប​បំបាត់​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងនោះសម្ដេចធិបតី បានបញ្ជាក់ថា បើមន្រ្ដីរាជការរូបណាជាប់ពាក់ព័ន្ធ ឬ​ប្រើប្រាស់​គ្រឿងញៀន​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​មន្រ្ដី​រាជ​ការ​ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​៕ អត្ថបទ៖ ភារម្យ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        156
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm