អភិបាលខេត្ត​បន្ទាយមានជ័យ​បន្ត​ចុះ​ពិនិត្យ​សកម្មភាព​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្រុង​សិរីសោភ័ណ​

2021/07/11 07:16:08 pm        39

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម សេង ធា​រិ​ន មេបញ្ជាការ​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​ ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​គ្រ​ពេទ្យ​យោធភូមិ​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​បន្ត​សកម្មភាព​ចុះ​ត្រួត​ពិនិត្យមើល​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ពលរដ្ឋ ព្រះសង្ឃ និង​កម្មករ អាជីវករទូទាំង​ក្រុង​សិរីសោភ័ណ ដែល​ចាក់​ដោយ​ក្រុម​គ្រូពេទ្យ​យោធាយោធភូមិភាគ​ទី​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ។​

​ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដឹកនាំ​ដោយសម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​នូវ​វ៉ាក់សាំង​ចាក់​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ ​ឯកឧត្ដម​អភិបាលខេត្តក៏បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ រួចហើយ ត្រូវតែ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ ទាំង​មុន​ពេល​ចាក់ និង​ក្រោយពេល​ចាក់​ដូ​ស​ទី​១ រហូតដល់​ថ្ងៃ​ចាក់​ដូ​ស​ទី​២ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ រហូតដល់​ថ្ងៃ​កំណត់​ដែល​គ្រូពេទ្យ​បាន​ណែនាំ​នោះ ទើប​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្ត​ថា បើ​ទោះ​បី​ជា​បងប្អូន​បាន​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ហើយ​ក្ដី ក៏​បងប្អូន​ត្រូវតែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធាន ៣​ការពារ និង​៣​កុំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។​ គូស​បញ្ជាក់​ថា ​មកដល់​ថ្ងៃ​ទី​២ ​នេះ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​សកម្មភាព​មក​ចាក់​វ៉ាក់សាំង​យ៉ាង​ច្រើន​កុះករ ដោយសារតែ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​ពី​បញ្ហា​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ ឃិន​ សារិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm